លោក អាំង សិរីពិសិដ្ឋ និយាយមិនស្ទាក់ស្ទើរការពារតំណែងជើងឯកនេះសង្ឃឹម ១០០% លើវិសាខា
លោក អាំង សិរីពិសិដ្ឋ លើកឡើងដោយមិនមានភាពស្ទាក់ស្ទើរបន្តិច The post លោក អាំង សិរីពិសិដ្ឋ និយាយមិនស្ទាក់ស្ទើរការពារតំណែងជើងឯកនេះសង្ឃឹម ១០០% លើវិសាខា appeared first on Kampuchea Thmey Daily.

លោក អាំង សិរីពិសិដ្ឋ លើកឡើងដោយមិនមានភាពស្ទាក់ស្ទើរបន្តិចសោះដោយដាក់ក្ដីសង្ឃឹមលើក្រុមបាល់ទះវិសាខា ១០០% ក្នុងការប្រកួតការពារតំណែងជើងឯក Win Streak Volleyball Invitational នៅតៃវ៉ាន់ នាពេលខាងមុខនេះ។

ទិដ្ឋភាពម្សិលមិញ
ប្រតិភូដឹកនាំកីឡាករ លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ចំពោះជំនឿជឿជាក់សម្រាប់ការចេញទៅប្រកួតការពារតំណែងជើងឯកពានរង្វាន់ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅតៃវ៉ាន់ នេះសង្ឃឹមរហូតដល់ ១០០% ឯណោះ។

ទិដ្ឋភាពម្សិលមិញ
លោកបន្ថែមទៀតថា ក្រុមកម្ពុជាចេញទៅនេះមិនមែនចេញទៅយកបទពិសោធ ចេញទៅប្រកួតដើម្បីបង្គ្រប់កិច្ច ឬកីឡាទេសចរណ៍នោះទេ ពោលក្រុមណាក៏វិសាខាមិនខ្លាចដែរមិនថាប៉ះក្រុមមកពី កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ក៏ដោយ។ បើទោះជាក្រុមទាំងនោះក៏ហាត់ វិសាខារបស់កម្ពុជាក៏ហាត់ដូចគ្នាក្ដី ប៉ុន្តែការចំណាយរាប់ម៉ឺនដុល្លារយកកីឡាករបរទេសមកជួយពង្រឹងក្រុម និងការចំណាយជាច្រើនទៀតនោះគោលបំណងធំគឺដើម្បីទៅយកពាន Win Streak ជាលើកទី២ មកកម្ពុជា។

ទិដ្ឋភាពម្សិលមិញ
បញ្ជាក់ដែរថា ក្រុមបាល់ទះវិសាខារបស់កម្ពុជា នឹងត្រូវទៅប្រកួតការពារតំណែងជើងឯកពានរង្វាន់ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅតៃវ៉ាន់។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែមេសា ឆ្នាំ២០២៥ នេះហើយ។ ប្រកួតទី១ ជួបជាមួយក្រុម MBSA Pelican របស់ ម៉ាឡេស៊ី នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់ Men’s Volleyball Team for FISU នៅថ្ងៃទី១ ខែ ឧសភា និងប្រកួតទី៣ Cheonan Hyundai Capital Sky Walkers របស់ កូរ៉េខាងត្បូង នៅថ្ងៃទី ២ ខែ ឧសភា។ ម្សិលមិញនេះផងដែរក្លឹបបាល់ទះវិសាខា និងម្ចាស់ឧបត្ថម្ភ បានធ្វើសន្និសីទសារព័ត៌មាននៅ សណ្ឋាគារ Fairfield by Marriott Phnom Penh ប្រកាសពីការត្រៀមខ្លួន និងការខ្ចីជើងកីឡាករបរទេស ៤រូបមកពង្រឹងក្រុម៕

អត្ថបទដោយ៖ នួន ស៊ីណា
The post លោក អាំង សិរីពិសិដ្ឋ និយាយមិនស្ទាក់ស្ទើរការពារតំណែងជើងឯកនេះសង្ឃឹម ១០០% លើវិសាខា appeared first on Kampuchea Thmey Daily.