លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ដើម្បីតែលក្ខខណ្ឌតម្រូវស្នើសុំ Visa
ស្របពេលកំពុងបន្តដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ ត្រូវបង្ខំចិត្តហោះមកកម្ពុជាវិញ ដើម្បី... The post លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ដើម្បីតែលក្ខខណ្ឌតម្រូវស្នើសុំ Visa appeared first on Kampuchea Thmey Daily.

ស្របពេលកំពុងបន្តដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ ត្រូវបង្ខំចិត្តហោះមកកម្ពុជាវិញ ដើម្បីតែស្នើសុំ Visa ចូលទៅកាន់ប្រទេសបន្ទាប់ទៀត ដូចជា Turkey និង ប៉ែកអឺរ៉ុប ខណៈដែលប្រទេសទាំងនេះ មិនអនុញ្ញាតដាច់ខាត ចំពោះការដាក់ពាក្យស្នើសុំពីទឹកដីប្រទេសផ្សេងដែលពុំមែនជាទឹកដីកំណើត។

តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់។
លើសពីនេះ លោកតែងតែជួបការលំបាកក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសនីមួយៗ ដូចជាស្ថានភាពជាក់ស្តែងពេលនេះអ៊ីចឹង គឺត្រូវជាប់គាំងមិនអាចបន្តដំណើរបាន ហើយថែមទាំងត្រូវចំណាយទាំងថវិកាធ្វើដំណើរមកកម្ពុជាវិញ ដើម្បីតែការស្នើរសុំ Visa ចូលទៅកាន់ប្រទេសដទៃទៀត។
លោកថា លោកបានចំណាយពេលពេញមួយខែនៅប្រទេស Emirates ធ្វើកិច្ចការជាច្រើនទន្ទឹមដាក់ Visa Application ទៅកាន់ប្រទេសជាច្រើនដូចជា Saudi Arabia, Jordan,Seria, Turkey ហើយនិងប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែក្នុងនោះ មានឧបសគ្គជាច្រើនដែលតម្រូវឱ្យលោកត្រូវតែធ្វើមាតុភូមិនិវត្តវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយអាចបន្តដំណើរបេសកកម្មនៅប្រទេសបន្ទាប់ទៀត។ សូមស្តាប់វីដេអូខាងក្រោម៖
គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ច្រើនប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
The post លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ដើម្បីតែលក្ខខណ្ឌតម្រូវស្នើសុំ Visa appeared first on Kampuchea Thmey Daily.