លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្មីៗនេះ​បាន​ចុះ​ត្រួតពិនិត្យរោងចក្រផលិតរថក្រោះដ៏​សំខាន់​មួយ ដោយបង្ហាញពីវឌ្ឍនភាពគួរ​ឲ្យ​កត់សម្គាល់... The post លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង appeared first on Kampuchea Thmey Daily.

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្មីៗនេះ​បាន​ចុះ​ត្រួតពិនិត្យរោងចក្រផលិតរថក្រោះដ៏​សំខាន់​មួយ ដោយបង្ហាញពីវឌ្ឍនភាពគួរ​ឲ្យ​កត់សម្គាល់ក្នុងការអភិវឌ្ឍរថក្រោះ​របស់​ក្រុង​ព្យុងយ៉ាង។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់កូរ៉េខាងជើង ដើម្បីធ្វើទំនើបកម្មសមត្ថភាពយោធា​របស់ខ្លួន រួមជាមួយនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។

ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ លោក គីម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផលិតរថក្រោះ និងរថពាសដែកទំនើបៗ ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់គណបក្សកាន់អំណាចសម្រាប់ «បដិវត្តន៍ទីពីរនៃកម្លាំងពាសដែក»។ លោកបានកោតសរសើរចំពោះភាពជឿនលឿនក្នុងការរចនារថក្រោះ រួមទាំងការកែលម្អលក្ខណៈរចនាសម្ព័ន្ធ ការធ្វើ​ឲ្យ​ប្រសើរឡើងនូវប្រព័ន្ធ​កាំភ្លើង និងការពង្រឹងសមត្ថភាពសង្គ្រាមអេឡិចត្រូនិច។

រថក្រោះថ្មីនេះ ត្រូវបានគេរាយការណ៍ថាមានបំពាក់បច្ចេកវិទ្យា​ទំនើបៗ ក្នុង​គោលបំណងធ្វើ​ឲ្យ​ប្រសើរឡើងនូវប្រតិបត្តិការប្រយុទ្ធ និងភាពងាយស្រួល​របស់​នាវិក ដែលជាការកត់សម្គាល់មួយ​នៃ​ជំហានឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសកូរ៉េខាងជើង។

ការ​បង្ហាញ​ពី​ភាព​ជឿនលឿន​ក្នុង​ការ​ផលិត​រថក្រោះ​ កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា ទាហានកូរ៉េខាងជើងបានទទួលបទពិសោធន៍ប្រយុទ្ធ ដោយការចូលរួមក្នុងជម្លោះនៅអ៊ុយក្រែនជាមួយកងកម្លាំងរុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បាន​លើក​ឡើង​ថា ទាហានកូរ៉េខាងជើងប្រមាណ ១៥ ០០០នាក់ ត្រូវបានដាក់ពង្រាយ​​​ជួយ​រុស្ស៊ី ដោយមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ជាថ្នូរនឹងការគាំទ្ររបស់ខ្លួន កូរ៉េខាងជើងត្រូវបានគេជឿថាកំពុងទទួលបានបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ និងជំនួយក្នុងការធ្វើទំនើបកម្មវិស័យថាមពលរបស់​ខ្លួន៕

(រូបថត៖ KCNA)

ដោយ៖ ឈាង

The post លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង appeared first on Kampuchea Thmey Daily.