លទ្ធផលកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងអ្នកបើកបរ
ភ្នំពេញ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp បានលើកឡើងនូវសំណើពាក់ព័ន្ធនឹងការកែសម្រួលតម្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសាររបស់ក្រុមហ៊ុន។ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច កិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងដៃគូអ្នកបើកបរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦ នៅ គ.ប.ប. ក្នុងគោលបំណងពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របចំពោះសំណើ និងកង្វល់របស់ដៃគូអ្នកបើកបរ។ ក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន PassApp បានបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ កន្លងមក ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ និងគោរពតាមការណែនាំ និងវិធានការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្រុមហ៊ុន PassApp ក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមការណែនាំ និងលទ្ធផលនៃកិច្ចប្រជុំ។ ក្រុមហ៊ុនសូមបញ្ជាក់ថា ខ្លួនមិនមានចេតនាណាមួយក្នុងការបង្កឱ្យមានបាតុភាពដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពក្នុងសង្គមជាត
ភ្នំពេញ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp បានលើកឡើងនូវសំណើពាក់ព័ន្ធនឹងការកែសម្រួលតម្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសាររបស់ក្រុមហ៊ុន។
បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច កិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងដៃគូអ្នកបើកបរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦ នៅ គ.ប.ប. ក្នុងគោលបំណងពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របចំពោះសំណើ និងកង្វល់របស់ដៃគូអ្នកបើកបរ។

ក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន PassApp បានបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ កន្លងមក ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ និងគោរពតាមការណែនាំ និងវិធានការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រុមហ៊ុន PassApp ក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមការណែនាំ និងលទ្ធផលនៃកិច្ចប្រជុំ។ ក្រុមហ៊ុនសូមបញ្ជាក់ថា ខ្លួនមិនមានចេតនាណាមួយក្នុងការបង្កឱ្យមានបាតុភាពដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពក្នុងសង្គមជាតិនោះឡើយ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុន PassApp បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ចំពោះការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការអនុវត្តតាមគោលការណ៍ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
ក្រោមការសម្របសម្រួល និងការចូលរួមពីសំណាក់អន្តរក្រសួង និងគណៈកម្មការប្រកួតប្រជែងកម្ពុជា ក្រុមហ៊ុន PassApp បានឯកភាពទទួលយកសំណើរបស់ដៃគូអ្នកបើកបរ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមនីតិវិធីពាក់ព័ន្ធ និងក្នុងស្មារតីសហប្រតិបត្តិការ និងការយោគយល់គ្នា។
ក្រុមហ៊ុន PassApp សូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអ្នកបើកបរ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងប្រកបដោយចីរភាព ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍សមស្របដល់ភាគីពាក់ព័ន្ធទាំងអស់។