សត្វដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្រ្គោះ ចេញពីស្រះទឹកមួយកន្លែង ក្នុងស្រុកអូររាំង
ភ្នំពេញ ៖ សត្វដំរីព្រៃចំនួន ២ក្បាល ត្រូវបានជួយសង្រ្គោះ ចេញពីស្រះទឹកមួយកន្លែងដោយជោគជ័យ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១ តុលា នេះ ថា «មន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានជួយសង្គ្រោះសត្វដំរីព្រៃចំនួន ២ក្បាល ក្នុងនោះញីចំនួន ១ក្បាល ឱ្យរួចផុតចេញពីស្រះទឹកមួយកន្លែងចូលព្រៃវិញ ដោយជោគជ័យ នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី»។ សូមបញ្ជាក់ថា ប្រតិបត្តិការជួយសង្រ្គោះនេះ ប្រើកម្លាំងជីកដោយដៃអស់រយៈពេលជាង ៤ម៉ោង ដើម្បីជួយសង្គ្រោះ៕
ភ្នំពេញ ៖ សត្វដំរីព្រៃចំនួន ២ក្បាល ត្រូវបានជួយសង្រ្គោះ ចេញពីស្រះទឹកមួយកន្លែងដោយជោគជ័យ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១ តុលា នេះ ថា «មន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានជួយសង្គ្រោះសត្វដំរីព្រៃចំនួន ២ក្បាល ក្នុងនោះញីចំនួន ១ក្បាល ឱ្យរួចផុតចេញពីស្រះទឹកមួយកន្លែងចូលព្រៃវិញ ដោយជោគជ័យ នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី»។

សូមបញ្ជាក់ថា ប្រតិបត្តិការជួយសង្រ្គោះនេះ ប្រើកម្លាំងជីកដោយដៃអស់រយៈពេលជាង ៤ម៉ោង ដើម្បីជួយសង្គ្រោះ៕

