រដ្ឋមន្ដ្រីមហាផ្ទៃ ៖ រថយន្តដឹកជញ្ជូនទំនិញធំៗ នឹងផ្អាកធ្វើចរាចរណ៍ ៣ថ្ងៃ អំឡុងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ តាមគោលការណ៍ណែនាំ របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ ដែលសរុបការផ្អាកចរាចរណ៍មានចំនួន ៣ថ្ងៃ គឺថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦។ បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗ។ ចំពោះ អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្រ្តីនគរបាលចរាចរណ៍៕
ភ្នំពេញ ៖ តាមគោលការណ៍ណែនាំ របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ ដែលសរុបការផ្អាកចរាចរណ៍មានចំនួន ៣ថ្ងៃ គឺថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦។
បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗ។
ចំពោះ អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្រ្តីនគរបាលចរាចរណ៍៕