រដ្ឋាភិបាល​​កំពុង​សិក្សា​កែលម្អ​​ផ្លូវ​ជាតិ​លេខ ៤៤ ឆ្ពោះ​ទៅ​ឱរ៉ាល់​តភ្ជាប់​ទៅ​ខេត្ត​កោះកុង

ដ្ឋាភិបាល​កំពុង​សិក្សា​ក្នុង​ការ​កែលម្អ​លើកកម្ពស់​​ផ្លូវ​ជាតិ​លេខ ៤៤...... The post រដ្ឋាភិបាល​​កំពុង​សិក្សា​កែលម្អ​​ផ្លូវ​ជាតិ​លេខ ៤៤ ឆ្ពោះ​ទៅ​ឱរ៉ាល់​តភ្ជាប់​ទៅ​ខេត្ត​កោះកុង appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល​​កំពុង​សិក្សា​កែលម្អ​​ផ្លូវ​ជាតិ​លេខ ៤៤ ឆ្ពោះ​ទៅ​ឱរ៉ាល់​តភ្ជាប់​ទៅ​ខេត្ត​កោះកុង

នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា រដ្ឋាភិបាល​កំពុង​សិក្សា​ក្នុង​ការ​កែលម្អ​លើកកម្ពស់​​ផ្លូវ​ជាតិ​លេខ ៤៤ ដែល​ជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ភ្ជាប់​ការ​ធ្វើដំណើរ​ទៅ​ផ្លូវ​ជាតិ​លេខ ៤៨ ឆ្ពោះទៅ​ខេត្ត​កោះកុង។

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ ៣១ លេខ ៣៣ និង​លេខ ៤១ នៅ​ព្រឹក​នេះ​ថា ខណៈ​ដែល​ផ្លូវ​ជាតិ​លេខ ៤១ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់រួម​ជាមួយ​ផ្លូវ​ជាតិ​លេខ ៣១ និង​លេខ ៣៣ រដ្ឋាភិបាល​កំពុង​សិក្សា​ក្នុងការ​ស្ថាបនា​កែលម្អ​​ផ្លូវ​ជាតិ​លេខ ៤៤​ ចាក់​ទៅ​​ស្រុក​ឱរ៉ាល់​ដែលគ្រោង​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ ៤៨ ឆ្ពោះ​ទៅ​ខេត្ត​កោះកុង។

សម្តេច​ធិបតី​បាន​គូស​បញ្ជាក់​ថា ខណៈ​ដែល​ផ្លូវជាតិ​លេខ ៤៤ បច្ចុប្បន្ន​កំពុង​ឈូស​សម្រួល​ការ​ធ្វើ​ដំណើរ ក៏​​ឃើញមានការ​អភិវឌ្ឍ​​ហើយ​រោងចក្រ​ជាច្រើន​បាន​កំពុង​បើក​ដំណើរការ ដែល​បាន​បង្កើត​ការងារ​ដល់ពលរដ្ឋក្នុងមូលដ្ឋាន​​ ដែល​នេះ​កើតឡើង​ដោយសារ​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​តភ្ជាប់​កាន់​តែ​ងាយស្រួល​។

បើ​តាម​ប្រមុខ​ដឹកនាំ​កម្ពុជា ខណៈ​ដែល​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រដ្ឋាភិបាល​ផ្លូវ​ជា​អាទិភាព​ទី ២ សម្តេចបានថ្លែង​ជា​ទស្សនវិស័យ​​ថា មាន​ផ្លូវ​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​អាច​ប្រើប្រាស់​ការ​ច្នៃ​ប្រឌិត​ទាញ​យក​ផល​សេដ្ឋកិច្ច​ មាន​ផ្លូវ​ទាញ​ការ​វិនិយោគ​ទម្លាក់​លុយ​រាប់​លាន​ដុល្លារ រួមទាំង​ផ្តល់​ឱកាស​ការងារ​​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​៕

The post រដ្ឋាភិបាល​​កំពុង​សិក្សា​កែលម្អ​​ផ្លូវ​ជាតិ​លេខ ៤៤ ឆ្ពោះ​ទៅ​ឱរ៉ាល់​តភ្ជាប់​ទៅ​ខេត្ត​កោះកុង appeared first on Kampuchea Thmey Daily.