រញ្ជួយដីកម្រិត៥,២រិចទ័រ វាយប្រហារតួគី ចំពេលលោក Erdogan កំពុងស្វាគមន៍ វត្តមានលោក Zelensky
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការរញ្ជួយដីកម្រិត ៥,២ រ៉ិចទ័របានវាយប្រហារភាគនៃកណ្តាលនៃប្រទេសតួគី កាលពីថ្ងៃព្រហស្បតិ៍ និងដោយបានអង្រួនរដ្ឋធានី Ankara នៅចំពេលដែលប្រធានាធិបតីលោក Recep Tayyip Erdogan កំពុងទទួលស្វាគមន៍វត្តមានរបស់លោក Vladimir Zelensky ប្រធានាធិបតីប្រទេស អ៊ុយក្រែន។ យោងតាមអាជ្ញាធរគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់ របស់នៃប្រទេសតួគីហៅកាត់ថាAFADបានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៣និង៤៦ នាទីរសៀល ម៉ោងក្នុងស្រុក នៅក្នុងស្រុក Kulu នៃខេត្ត Konya ។ ការរញ្ជួយនេះក៏ត្រូវបាន គេរាយការណ៍ថាមានប៉ះទង្គិច នៅតាមបណ្តាខេត្តជុំវិញផងដែរ។ អភិបាលក្រុង Ankara លោក Mansur Yavas បានបញ្ជាក់ថា ការរញ្ជួយដីនេះ ត្រូវបានគេដឹងថា បានប៉ះពាល់នៅក្នុងរដ្ឋធានីផងដែរ ដោយនិយាយថា អាជ្ញាធរកំពុង តាមដានការវិវត្តន៍យ៉ាងដិតដល់។ លោកZelensky ដែលបានប្រកាសពីចេតនា របស់គាត់ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសតួគី តាមសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលថាទីក្រុងមូស្គូ និង […]

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការរញ្ជួយដីកម្រិត ៥,២ រ៉ិចទ័របានវាយប្រហារភាគនៃកណ្តាលនៃប្រទេសតួគី កាលពីថ្ងៃព្រហស្បតិ៍ និងដោយបានអង្រួនរដ្ឋធានី Ankara នៅចំពេលដែលប្រធានាធិបតីលោក Recep Tayyip Erdogan កំពុងទទួលស្វាគមន៍វត្តមានរបស់លោក Vladimir Zelensky ប្រធានាធិបតីប្រទេស អ៊ុយក្រែន។
យោងតាមអាជ្ញាធរគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់ របស់នៃប្រទេសតួគីហៅកាត់ថាAFADបានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៣និង៤៦ នាទីរសៀល ម៉ោងក្នុងស្រុក នៅក្នុងស្រុក Kulu នៃខេត្ត Konya ។ ការរញ្ជួយនេះក៏ត្រូវបាន គេរាយការណ៍ថាមានប៉ះទង្គិច នៅតាមបណ្តាខេត្តជុំវិញផងដែរ។
អភិបាលក្រុង Ankara លោក Mansur Yavas បានបញ្ជាក់ថា ការរញ្ជួយដីនេះ ត្រូវបានគេដឹងថា បានប៉ះពាល់នៅក្នុងរដ្ឋធានីផងដែរ ដោយនិយាយថា អាជ្ញាធរកំពុង តាមដានការវិវត្តន៍យ៉ាងដិតដល់។
លោកZelensky ដែលបានប្រកាសពីចេតនា របស់គាត់ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសតួគី តាមសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលថាទីក្រុងមូស្គូ និង ទីក្រុងគៀវ ចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ តាមសេចក្តីរាយការណ៍ បានហោះហើរ ទៅដល់ប្រទេសអាល់បានី និងដោយបានបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។
កាលពីសប្តាហ៍មុន លោក Putin បានស្នើឲ្យបន្តការសន្ទនាផ្ទាល់ឡើងវិញដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ុយក្រែន។កិច្ចពិភាក្សា ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ នៅទីក្រុងអ៊ីស្តង់ប៊ុលនឹងកត់សម្គាល់កិច្ចប្រជុំ បែបនេះជាលើកដំបូងរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២ នៅពេលដែលដំណើរការសន្តិភាពត្រូវបានលុបចោលដោយទីក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី