ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ
លោក Somluck Kamsing ជាម្ចាស់មេដាយមាសអូឡាំពិកដំបូងគេរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឲ្យជាប់គុកជាង៣ឆ្នាំពីបទចាប់ពង្រត់... The post ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ appeared first on Kampuchea Thmey Daily.
លោក Somluck Kamsing ជាម្ចាស់មេដាយមាសអូឡាំពិកដំបូងគេរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឲ្យជាប់គុកជាង៣ឆ្នាំពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភលើក្មេងជំទង់។
Kamsing អាយុ៥២ឆ្នាំបានក្លាយជាវីររបស់ប្រទេសថៃ នៅពេលគាត់បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក Atlanta ឆ្នាំ១៩៩៦ ដើម្បីក្លាយជាមេដាយមាសដំបូងសម្រាប់ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ តុលាការខេត្តខនកែន បានរកឃើញថា គាត់មានទោសពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភក្មេងស្រីអាយុ១៧ឆ្នាំម្នាក់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ។ លោក Kamsing ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ១ខែនិង១០ថ្ងៃ។
តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖«សម្រាប់ការប៉ុនប៉ងរំលោភដោយបង្ខំ និងចាប់មនុស្សដែលមានអាយុលើសពី១៥ឆ្នាំ សម្រាប់គោលបំណងមិនសមរម្យ សកម្មភាពរបស់ចុងចោទទី១គឺជាបទល្មើសតែមួយដែលបំពានច្បាប់ជាច្រើន»។
តុលាការបានផ្តល់ប្រាក់ធានានៅក្រៅឃុំ Kamsing ក្នុងតម្លៃ៩,០០០ដុល្លារ ខណៈគាត់អាចបន្តការប្តឹងឧទ្ធរណ៍។ គាត់ត្រូវបានបញ្ជាឲ្យបង់ថ្លៃសំណងចំនួន ៥០០០ដុល្លារ។ ករណីនេះបានចាប់ផ្តើមពីពាក្យបណ្តឹងដែលបានប្តឹងកាលពីខែធ្នូ ឆ្នាំ២០២៣ ដោយក្មេងស្រីអាយុ១៧ឆ្នាំម្នាក់បានចោទប្រកាន់ថា អតីតម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានរំលោភនាងនៅក្នុងសណ្ឋាគារមួយក្នុងខេត្ត Khon Kaen។ បើតាមសមត្ថកិច្ចការបញ្ជាក់គឺ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីគាត់ និងក្មេងស្រីរងគ្រោះបានជួបគ្នានៅបារមួយកន្លែង ហើយស្នាក់នៅទីនោះរហូតដល់ម៉ោង៣ទៀបភ្លឺ។
តុលាការបានបញ្ជាក់ថា ខ្លួនបានរកឃើញការចោទប្រកាន់របស់ក្មេងជំទង់គួរឲ្យទុកចិត្ត តាមរយៈភស្តុតាងនៃស្នាមជាំលើខ្លួននាង ហើយបានច្រានចោលការអះអាងរបស់ចុងចោទដែលថាក្មេងជំទង់បានយល់ព្រម៕
ប្រែសម្រួល៖ ផា រតនា
The post ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ appeared first on Kampuchea Thmey Daily.