វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

កាលពីថ្ងៃសុក្រទី២៧ខែតុលាឆ្នាំ២០២៤, តុលាការប្រជាជនទីក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតស្រ្តីម្នាក់ជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត... The post វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត appeared first on Kampuchea Thmey Daily.

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

កាលពីថ្ងៃសុក្រទី២៧ខែតុលាឆ្នាំ២០២៤, តុលាការប្រជាជនទីក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតស្រ្តីម្នាក់ជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត។

តាមការចុះផ្សាយរបស់ VN Express, ស្រ្តីជាមេក្រុមមានឈ្មោះ Vu Hoang Oanh ឬគេហៅថា Oanh Ha ហើយក្រៅពីអ្នកដែលត្រូវប្រហារជីវិតទាំង២៧នេះ អ្នកនៅសេសសល់៦នាក់ទៀត ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ខណៈ២នាក់ជាប់ពន្ធនាគារម្នាក់២០ឆ្នាំ។

តុលាការរកឃើញថា ក្រុមនេះបានស្តុកទុកនិងជួញដូរថ្នាំញៀន៦២៦គីឡូក្រាម ពីប្រទេសក្រៅចូលវៀតណាម ចន្លោះខែមីនាឆ្នាំ២០១៨ដល់ខែវិច្ឆិកាឆ្នាំ២០២២។

វៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានច្បាប់គ្រឿងញៀនតឹងរ៉ឹងបំផុតលើពិភពលោក ពោលគឺថា ជនដែលកាន់កាប់ឬរត់ពន្ធហេរ៉ូអ៊ីនលើស ៦០០ក្រាម ឬកូកាអ៊ីនឬមេតំហ្វេតាមីនលើសពី ២.៥គីឡូក្រាម ត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត។

យ៉ាងណា ចំពោះករណីខាងលើនេះ គឺករណីដែលតុលាការកាត់ទោសប្រហារមនុស្សច្រើនបំផុតមិនធ្លាប់មានសោះក្នុងប្រទេសវៀតណាម នៅរយៈពេលមួយទសវត្សរ៍ចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នេនទុំ ទម្លាយរឿង​ធ្លាប់ញៀនថ្នាំ និងផ្តាំយុវវ័យថា ត្រូវស្គាល់គ្រឿងញៀនឱ្យច្បាស់ កុំសាក ព្រោះមិនស្រួលផ្តាច់ឡើយ

The post វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត appeared first on Kampuchea Thmey Daily.