ម៉ាដូណា រន្ធត់ចិត្ត ក្រោយឃើញទង្វើបុរសម្នាក់យកជង្គង់អុកដើមទ្រូងប្អូនប្រុសខ្លួនយ៉ាងឃោរឃៅ

ក្រោយឃើញមានការចែករំលែកវីដេអូមួយយ៉ាងភ្ញាក់ផ្អើល បង្ហាញពីសកម្មភាពរបស់បុរសម្នាក់ដែលបានយកជង្គង់ទៅអុក The post ម៉ាដូណា រន្ធត់ចិត្ត ក្រោយឃើញទង្វើបុរសម្នាក់យកជង្គង់អុកដើមទ្រូងប្អូនប្រុសខ្លួនយ៉ាងឃោរឃៅ appeared first on Kampuchea Thmey Daily.

ម៉ាដូណា រន្ធត់ចិត្ត ក្រោយឃើញទង្វើបុរសម្នាក់យកជង្គង់អុកដើមទ្រូងប្អូនប្រុសខ្លួនយ៉ាងឃោរឃៅ

ក្រោយឃើញមានការចែករំលែកវីដេអូមួយយ៉ាងភ្ញាក់ផ្អើល បង្ហាញពីសកម្មភាពរបស់បុរសម្នាក់ដែលបានយកជង្គង់ទៅអុកលើដើមទ្រូងក្មេងប្រុសម្នាក់នោះ លោក ម៉ាដូណា បានសម្តែងនូវក្តីរន្ធត់ចិត្តអាណិតក្មេងប្រុសរូបនោះជាខ្លាំង។

ស្របពេលដែលវីដេអូមួយនេះកំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក គេកត់សម្គាល់ឃើញមហាជន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការរិះគន់ចំពោះទង្វើដ៏ឃោឃៅពីសំណាក់បុរសខាងលើទៅលើក្មេងដែលប្រុសរងគ្រោះ។

តារាសម្តែងលោក ម៉ា ដូណា បានលើកឡើងដោយក្តីហួសចិត្តថា បងអើយ នេះក្មេងមិនមែនអ្នកប្រដាល់ឬហាត់សមទេ ម្តេចវាយសុទ្ធតែអុកនឹងជង្គង់បែបនេះ ខ្ទាំថ្លើម ប្រម៉ាត់ បេះដូងគ្នាអស់ហើយ។ សូមបងៗប៉ូលីសបើឃាត់គាត់បានហើយជួយអុកមនុស្សនេះនឹងជង្គង់វិញផងឱ្យគាត់ស្គាល់រស់ជាតិ។

ដោយឡែក បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា រឿងនេះផ្តើមចេញពីជម្លោះក្នុងក្រុមគ្រួសារហើយបុរសជាជនបង្កមិនដែលជួយធ្វើការងារអី្វម្ដាយទេ ដឹងតែដើរផឹកស៊ីពីព្រលឹមទល់យប់ លុះមកដល់ផ្ទះវិញធ្វើបាបម្ដាយចាស់ និងប្អូនប្រុស ថែមទាំងបំផ្លាញវាយអីវ៉ាន់របស់ម្ដាយចោលថែមទៀត។

បើតាមប្រភពពីប្រជាពលរដ្ឋ ទីតាំងកើតហេតុ ស្ថិតនៅភូមិក្តីតាកុយ ឃុំវាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ចូលតាមថ្លោងទ្វារវត្តក្តីតាកុយទល់មុខដើមពោធិ៍កណ្ដាល ភូមិកើតហេតុកាលពីវេលាម៉ោង ៩:១០នាទី យប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២៥ ៕ អត្ថបទ៖​ ចាន់រ៉ា

The post ម៉ាដូណា រន្ធត់ចិត្ត ក្រោយឃើញទង្វើបុរសម្នាក់យកជង្គង់អុកដើមទ្រូងប្អូនប្រុសខ្លួនយ៉ាងឃោរឃៅ appeared first on Kampuchea Thmey Daily.