មិត្ដហ្វូន ធានាស្ថិរភាពបណ្តាញ ខណៈពេលមានការរំខាន ពីខ្សែកាបក្រោមសមុទ្រនៅតំបន់ព្រំដែន

ដើម្បីឆ្លើយតបទៅនឹងការរំខាន ក្នុងតំបន់ដែលប៉ះពាល់ដល់ខ្សែខ្សែកាបអុបទិកអន្តរជាតិ ជាច្រើនខ្សែឆ្លងកាត់តំបន់ព្រំដែនប្រទេសថៃ ក្រុមហ៊ុន Metfone បានអនុវត្តវិធានការបច្ចេកទេសចាំបាច់ភ្លាមៗ ដើម្បីធានាបាននូវប្រតិបត្តិការគ្មានការរំខាន នៃបណ្តាញទូរគមនាគមន៍ទូទាំងប្រទេសរបស់ខ្លួន។ ទោះបីជាមានផលប៉ះពាល់មួយផ្នែកដោយបញ្ហាខ្សែកាបក៏ដោយ មិត្តហ្វូនបញ្ជាក់ថា សេវាទូរគមនាគមន៍ទាំងអស់នៅតែមានស្ថេរភាព ដោយសារហេដ្ឋារចនាសម្ព័ន្ធបម្រុងទុក ដ៏រឹងមាំដែលត្រូវបានវិនិយោគជាយុទ្ធសាស្រ្តជាមុន។ ជាពិសេស មិត្តហ្វូនបានបើកដំណើរការផ្លូវបញ្ជូន ទិន្នន័យជំនួសតាមរយៈព្រំដែនវៀតណាម និងឡាវ ជាមួយនឹងសមត្ថភាពបម្រុងទុកសរុបរហូតដល់ 1.1 Tbps ។ ជាលទ្ធផល សេវាកម្មទាំងអស់ រួមទាំងសំឡេង អ៊ិនធឺណិត ទិន្នន័យចល័ត និងវេទិកាឌីជីថល នៅតែបន្តដំណើរការយ៉ាងរលូន បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័ននានាទូទាំងប្រទេសកម្ពុជា។ លោក ហ្សន ជីញ (Doan Chinh) CIO នៃក្រុមហ៊ុន Metfone បានបញ្ជាក់ថា ការរក្សាបាននូវគុណភាពនៃសេវាកម្មទូរគមនាគមន៍ មិនត្រឹមតែជាកាតព្វកិច្ចបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីភាពបត់បែន និងការត្រៀមខ្លួនរបស់ក្រុមហ៊ុនជាមុន ដើម្បីឆ្លើយតបទៅនឹងស្

មិត្ដហ្វូន ធានាស្ថិរភាពបណ្តាញ ខណៈពេលមានការរំខាន ពីខ្សែកាបក្រោមសមុទ្រនៅតំបន់ព្រំដែន

ដើម្បីឆ្លើយតបទៅនឹងការរំខាន ក្នុងតំបន់ដែលប៉ះពាល់ដល់ខ្សែខ្សែកាបអុបទិកអន្តរជាតិ ជាច្រើនខ្សែឆ្លងកាត់តំបន់ព្រំដែនប្រទេសថៃ ក្រុមហ៊ុន Metfone បានអនុវត្តវិធានការបច្ចេកទេសចាំបាច់ភ្លាមៗ ដើម្បីធានាបាននូវប្រតិបត្តិការគ្មានការរំខាន នៃបណ្តាញទូរគមនាគមន៍ទូទាំងប្រទេសរបស់ខ្លួន។

ទោះបីជាមានផលប៉ះពាល់មួយផ្នែកដោយបញ្ហាខ្សែកាបក៏ដោយ មិត្តហ្វូនបញ្ជាក់ថា សេវាទូរគមនាគមន៍ទាំងអស់នៅតែមានស្ថេរភាព ដោយសារហេដ្ឋារចនាសម្ព័ន្ធបម្រុងទុក ដ៏រឹងមាំដែលត្រូវបានវិនិយោគជាយុទ្ធសាស្រ្តជាមុន។ ជាពិសេស មិត្តហ្វូនបានបើកដំណើរការផ្លូវបញ្ជូន ទិន្នន័យជំនួសតាមរយៈព្រំដែនវៀតណាម និងឡាវ ជាមួយនឹងសមត្ថភាពបម្រុងទុកសរុបរហូតដល់ 1.1 Tbps ។ ជាលទ្ធផល សេវាកម្មទាំងអស់ រួមទាំងសំឡេង អ៊ិនធឺណិត ទិន្នន័យចល័ត និងវេទិកាឌីជីថល នៅតែបន្តដំណើរការយ៉ាងរលូន បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័ននានាទូទាំងប្រទេសកម្ពុជា។

លោក ហ្សន ជីញ (Doan Chinh) CIO នៃក្រុមហ៊ុន Metfone បានបញ្ជាក់ថា ការរក្សាបាននូវគុណភាពនៃសេវាកម្មទូរគមនាគមន៍ មិនត្រឹមតែជាកាតព្វកិច្ចបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីភាពបត់បែន និងការត្រៀមខ្លួនរបស់ក្រុមហ៊ុនជាមុន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពណាមួយ — ពីឧប្បត្តិហេតុដែលមិននឹកស្មានដល់ រហូតដល់ការរំខានកាន់តែទូលំទូលាយ។ Metfone ផ្តល់អាទិភាពយ៉ាងខ្ជាប់ខ្ជួននូវភាពជឿជាក់ និងស្ថេរភាពនៃបណ្តាញរបស់ខ្លួន ដោយធានាថាគ្មានការរំខានការទំនាក់ទំនង ដែលជាកត្តាសំខាន់ក្នុងជីវិតសម័យទំនើប និងប្រតិបត្តិការក្នុងសង្គម។

ក្នុងនាមជាសហគ្រាសទូរគមនាគមន៍ដែលមាន ការគ្របដណ្តប់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយនៅទូទាំងប្រទេស មិត្តហ្វូនបន្តវិនិយោគលើបច្ចេកវិទ្យា សមត្ថភាពបម្រុងទុក និងគុណភាពសេវាកម្ម ដើម្បីកសាងប្រព័ន្ធអេកូទូរគមនាគមន៍ប្រកបដោយនិរន្តរភាព។ ជាពិសេសក្នុងអំឡុងពេលមានការរអាក់រអួល តួនាទីរបស់មិត្តហ្វូនជាអ្នកបង្កើតការតភ្ជាប់កាន់តែ មានសារៈសំខាន់ ដែលរួមចំណែកដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ច។

ជាមួយនឹងបេសកកម្មរបស់ខ្លួន ក្នុងនាមជាប្រតិបត្តិករជាតិ Metfone ប្តេជ្ញារួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសង្គមដែលមាន ទំនាក់ទំនងប្រកបដោយចីរភាព។ រាល់សកម្មភាពបច្ចេកទេសដែលបានធ្វើឡើងនៅថ្ងៃនេះ តំណាងឱ្យជំហានរយៈពេលវែងឆ្ពោះទៅរក ការរក្សាទំនុកចិត្តសាធារណៈ និងការពង្រឹងជំហររបស់មិត្តហ្វូនជាដៃគូ ដែលអាចទុកចិត្តបានសម្រាប់អតិថិជនទាំងអស់ ទូទាំងប្រទេស៕