មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ចំពោះលក្ខណៈបច្ចេកទេសនាវ ១ មាន ឈ្មោះ JS BUNGO (MST-464) មានបណ្តោយ  ១៤១ ម៉ែត្រទទឹង  ២២ ម៉ែត្រ ជម្រៅទឹក  ៥,៤ ម៉ែត្រ ទម្ងន់ផ្ទុក ៥៧០០ តោន The post មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន appeared first on Kampuchea Thmey Daily.

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

នៅរសៀលថ្ងៃទី១៩ ខែមេសានេះ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​កំពង់​សោម​ ខេត្ត​ព្រះសីហនុ។ នាវារបស់ជប៉ុននេះ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥នេះ។

ចំពោះលក្ខណៈបច្ចេកទេសនាវាទី ១ មាន ឈ្មោះ JS BUNGO (MST-464) មានបណ្តោយ ១៤១ ម៉ែត្រទទឹង  ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ ទម្ងន់ផ្ទុក ៥៧០០ តោន ផ្ទុកនាវិកចំនួន ១៣៥ នាក់  ដែលមានមេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI ។

ចំពោះនាវាទី​២ ឈ្មោះ JS ETAJIMA (MSO-306) ដែលមានបណ្តោយ  ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រជម្រៅទឹក  ២,៧ ម៉ែត្រ ទម្ងន់ផ្ទុក  ៦៩០ តោន មាននាវិកចំនួន ៥៣ នាក់ ដែលមានមេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI ។

ការចូលចតលើកនេះ ដឹកនាំប្រតិភូដោយលោក វរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ ៣៕

The post មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន appeared first on Kampuchea Thmey Daily.