ព្យុះទីហ្វុងចំនួន៣ វាយប្រហារវៀតណាម ក្នុងពេលតែមួយ
នៅថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤ អាជ្ញាធរវៀតណាម បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន ត្រូវប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈព្រោះព្យុះចំនួន៣នឹងវាយប្រហារ... The post ព្យុះទីហ្វុងចំនួន៣ វាយប្រហារវៀតណាម ក្នុងពេលតែមួយ appeared first on Kampuchea Thmey Daily.
នៅថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤ អាជ្ញាធរវៀតណាម បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន ត្រូវប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈព្រោះព្យុះចំនួន៣នឹងវាយប្រហារប្រទេសក្នុងពេលតែមួយ។
បច្ចុប្បន្នវៀតណាម កំពុងរងឥទ្ធពិលដោយសារព្យុះទី៧ឈ្មោះ Yinxing រួចទៅហើយ ប៉ុន្តែយ៉ាងណា ព្យុះទីហ្វុងចំនួន២ទៀតឈ្មោះ Toraji និង Man-yi ក៏កំពុងវិវត្តខ្លួននិងបង្កើនកម្លាំង ហោះសំដៅទៅវាយប្រហារប្រទេសនេះផងដែរ។
លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករអាកាសធាតុវៀតណាម បានប្រាប់ទៅសារព័ត៌មាន «យុវជន» ថា ព្យុះទីហ្វុងទាំងបីនេះ កំពុងសកម្មខ្លាំងណាស់នៅភាគពាយព្យមហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងចំណោមព្យុះទាំងនេះ, Yinxing បច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ខណៈ Toraji កំពុងកកើតនៅភាគខាងកើតប្រទេសហ្វីលីពីន ចំណែក Man-yi ស្ថិតនៅភាគពាយព្យមហាសមុទ្រប៉ាស៊ីហ្វិកនៅឡើយ។
ព្យុះដំបូងគេដែលវាយប្រហារវៀតណាមគឺ Yinxing ដែលនឹងចូលមកដល់នៅរាត្រីថ្ងៃចន្ទ ជាមួយល្បឿនខ្យល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង បោកបក់លើខេត្ត ក្វាងងៃ និង ប៊ិញឌិញ។
ទន្ទឹមនឹងនេះ ព្យុះទីហ្វុង Toraji ក៏បង្កើនកម្លាំងរហូតដល់១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវគេរំពឹងថា នឹងចូលសមុទ្រចិនខាងត្បូងនៅយប់ថ្ងៃដដែលនេះដែរ ដោយក្លាយជាព្យុះទី៨ ក្នុងដែនសមុទ្រនេះប្រចាំឆ្នាំ២០២៤។
ដោយឡែកនៅ២ថ្ងៃក្រោយមក ព្យុះទាំងពីរនេះមិនទាន់អស់ឥទ្ធិពលទេ ប៉ុន្តែព្យុះមួយទៀតក៏ចូលមកដល់ នោះគឺព្យុះទីហ្វុង Man-yi ដែលគេព្យាករថា ក៏មានកម្លាំងមិនធម្មតាដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
The post ព្យុះទីហ្វុងចំនួន៣ វាយប្រហារវៀតណាម ក្នុងពេលតែមួយ appeared first on Kampuchea Thmey Daily.