ពេជ្រ សូលីកា និយាយពាក្យក្នុងចិត្ត ធ្វើឱ្យរៀមច្បង យក់ ថិតរដ្ឋា រំភើបស្រស់ទឹកភ្នែកលើឆាក
ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររាជិនីមនោសញ្ចេនា ពេជ្រ សូលីកា សម្រាប់វត្តមានតារាចម្រៀងជើងចាស់ពេញដោយសមត្ថភាព The post ពេជ្រ សូលីកា និយាយពាក្យក្នុងចិត្ត ធ្វើឱ្យរៀមច្បង យក់ ថិតរដ្ឋា រំភើបស្រស់ទឹកភ្នែកលើឆាក appeared first on Kampuchea Thmey Daily.

ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររាជិនីមនោសញ្ចេនា ពេជ្រ សូលីកា សម្រាប់វត្តមានតារាចម្រៀងជើងចាស់ពេញដោយសមត្ថភាព យក់ ថិតរដ្ឋា លើឆាកព្រឹត្តិការណ៍ប្រគំតន្ត្រី TWILIGHT THE FIRST CONCERT របស់អ្នកនាង ពេជ្រ សូលីកា កាលពីយប់ម្សិលមិញនេះ នៅ Aeon Mall មានជ័យ ។

ចំពោះវត្តមានតារារៀមច្បងរូបនេះ ពេជ្រ សូលីកា រៀបរាប់ថា ខ្លួនស្គាល់តារាចម្រៀង យក់ ថិតរដ្ឋា តាំងពីមិនទាន់ចូលបឋមសិក្សា ដោយហេតុនេះហើយ ក្នុងឱកាសថ្ងៃសំខាន់របស់ខ្លួន ពោលគឺ ព្រឹត្តិការណ៍ប្រគំតន្ត្រី TWILIGHT THE FIRST CONCERT ពិតជាមិនអាចខ្វះវត្តមានតារាចម្រៀងដែលពេញដោយសមត្ថភាព យក់ ថិតរដ្ឋា ឡើយ
អ្នកនាងថា “ខ្ញុំត្រូវការ idol ដ៏ពិសេសរបស់ខ្ញុំ មកចូលរួមថ្ងៃសំខាន់នេះ” ។ នេះបើតាមវីដេអូឃ្លីបមួយ ដែលត្រូវបានទម្លាយចេញពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យកាលពីរាត្រី ថ្ងៃទី២២ កុម្ភៈ ។
គួរជម្រាបថា តារចម្រៀងទាំង ២ដួង អាចចាត់ទុកបានថា ជារាជិនីមនោសញ្ចេតនាដូចគ្នា គ្រាន់តែខុសជំនាន់ប៉ុណ្ណោះ។ តួយ៉ាង បើក្រឡេកមើលទៅប្រមាណជាជាង ២០ឆ្នាំមុន មនុស្សក្នុងស្រទាប់យុវវ័យ ចម្រៀងមនោសញ្ចេតនារបស់ យក់ ថិតរដ្ឋា បានឆក់យកដួងចិត្តអ្នកស្តាប់មិនតិចបទនោះទេ ខណៈចម្រៀងភាគច្រើន នៅតែមានអ្នកចងចាំនិងអាចច្រៀងតាម។
មិនខុសគ្នានោះទេ បើមើលមកបច្ចុប្បន្ន ពេជ្រ សូលីកា នៅតែឈរលើលំដាប់តារាមនោសញ្ចេតនា ទាំងសំឡេងនិងសម្រស់ នៅតែអាចប្រជែងប្រជាប្រិយភាពក្នុងសម័យកាលចម្រៀងទំនើប មិនចាញ់តារារះថ្មីនោះឡើយ៕
The post ពេជ្រ សូលីកា និយាយពាក្យក្នុងចិត្ត ធ្វើឱ្យរៀមច្បង យក់ ថិតរដ្ឋា រំភើបស្រស់ទឹកភ្នែកលើឆាក appeared first on Kampuchea Thmey Daily.