ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ
Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មសម្រាប់ម៉ាកដែលនាងតំណាង។ នៅក្នុងរូបថតផ្លូវការដែល... The post ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ QQ បានរាយការណ៍ថា Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មសម្រាប់ម៉ាកដែលនាងតំណាង។ នៅក្នុងរូបថតផ្លូវការដែលចេញផ្សាយដោយក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រី នៅតែរក្សាបាននូវស្បែករលោង និងអាកប្បកិរិយាដ៏ប្រណិត ព្រមទាំងមានមន្តស្នេហ៍ ទោះបីជាកាត់សក់ខ្លីក៏ដោយ។
យ៉ាងណា នៅក្នុងរូបភាពដែលមិនបានកាត់តនោះ គេអាចមើលឃើញថាតារាស្រីវ័យ៤៣ឆ្នាំ មានស្នាមជ្រួញនៅលើមុខយ៉ាងច្បាស់ ជាពិសេសលើកញ្ចឹងក។ ដោយសារតែថ្មីៗនេះ នាងត្រូវស្រកទម្ងន់ភ្លាមៗ ដើម្បីថតរឿងទើបធ្វើឲ្យសម្រស់របស់តួកូរ៉េកាន់តែធ្លាក់ចុះជាងមុនមិនធម្មតា។

ទោះបីជាយ៉ាងណាក៏ដោយ Song Hye Kyo បានចែករំលែកថា នាងមិនមានអារម្មណ៍ថាមានបន្ទុកដោយសារភាពចាស់នៅមុខកាមេរ៉ានោះទេ។ វាជាវឌ្ឍនភាពធម្មជាតិរបស់មនុស្សតារាស្រីបានតបវិញថា «ខ្ញុំព្យាយាមមើលទៅក្មេងជាងអាយុពិត ប៉ុន្តែខ្ញុំមិនចង់រុញច្រានលំហូរធម្មជាតិនៃពេលវេលាទេ។ ជាក់ស្តែងអ្នកត្រូវតែចាស់ ហើយគ្រប់គ្នា មិនអាចនៅក្មេងជារៀងរហូតបានទេ។ តាមពិតទៅ ខ្ញុំគិតថាខ្ញុំមើលទៅស្អាតជាងអាយុ ខ្ញុំស្លៀកពាក់តិច និងសាមញ្ញជាង»។
មិនតែប៉ុណ្ណោះ ទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា បន្ទាប់ពីលែងលះ Song Joong Ki មក Song Hye Kyo រីករាយនឹងជីវិតនៅលីវ ហើយកាន់តែមានភាពចាស់ទុំក្នុងការគិត។ តារាស្រីបានបង្ហើបថា នាងរស់នៅដោយសេរី និងស្រឡាញ់ជីវិតកាន់តែច្រើន ហើយជឿជាក់លើខ្លួនឯងជាង។ នេះត្រូវបានបង្ហាញតាមរបៀបដែលនាងជ្រើសរើសតួអង្គថ្មី ប្រឈមមុខនិងតួនាទីថ្មី ដូចជាស្ត្រីវ័យកណ្តាលកំពុងសងសឹក ឬដូនជីដែលមានសភាពរឹងមាំនិងខ្លាំង។
Song Hye Kyo បាននិយាយថា «កាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់មើលខ្លួនឯងនៅលើកញ្ចក់ទូរទស្សន៍ ហើយគិតថា តើខ្ញុំមើលទៅស្អាតទេ? នៅអាយុនោះ គឺចង់ស្អាត។ ពិតណាស់ ខ្ញុំនៅតែចង់ស្អាត ប៉ុន្តែឥឡូវនេះ ខ្ញុំផ្តោតបន្ថែមទៀតលើថា តើខ្ញុំបានសម្តែងតួអង្គដូចបំណងឬអត់។ ភាពយន្តរ៉ូមែនទិកបានជួយខ្ញុំទៅដល់កន្លែងដែលខ្ញុំនៅសព្វថ្ងៃនេះ។ ប៉ុន្តែនៅពេលដែលគម្រោងជោគជ័យ ស្គ្រីបស្រដៀងគ្នាជាច្រើនត្រូវបានផ្ញើ។ វាដូចជារូបមន្តសម្រាប់ការធានាជោគជ័យ ប៉ុន្តែវាក៏មានអារម្មណ៍ថាមានកម្រិតផងដែរ»។
លើសពីនេះតួឯកស្រីកូរ៉េជួរមុខបាននិយាយបន្ថែមទៀតថា នៅពេលដែលនាងចាប់ផ្តើមមានអារម្មណ៍ឯកកោពីរឿងស្នេហាដដែលៗ ភាពរុងរឿងបានមកដល់។ Song Hye Kyo បានទទួលស្គាល់ថា នាងចាប់ផ្ដើមរកឃើញការសម្ដែងមិនគួរឲ្យចាប់អារម្មណ៍ដូចពីមុន ដូចជា «The Glory» បានធ្វើឲ្យចំណង់ចំណូលចិត្តរបស់តារាស្រីមានឡើងវិញ។
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ Song Hye Kyo ចូលរួមក្នុងគម្រោង Slowly And Intensely ដែលផលិតដោយ Netflix និង Studio Dragon និងជាស្នាដៃនិពន្ធដោយអ្នកនិពន្ធរឿង Noh Hee Kyung។ ខ្សែភាពយន្តដែលសម្តែងដោយ Gong Yoo ផងដែរ គឺត្រូវបានថតនៅក្នុងឧស្សាហកម្មទូរទស្សន៍ឆ្នាំ ១៩៦០ ហើយប្រាប់ពីរឿងរ៉ាវរបស់តារា និងមនុស្សដែលនៅពីក្រោយពួកគេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតជំទាវទីមួយកូរ៉េ មិនបានរារាំង BLACKPINK សម្តែងជាមួយ Lady Gaga ដូចការចោទឡើយ
The post ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ appeared first on Kampuchea Thmey Daily.