ពានរង្វាន់សម្តេចតេជោ រកឃើញ៥ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ បន្ទាប់ពីលទ្ធផលស្មើគ្នា ២-២ The post ពានរង្វាន់សម្តេចតេជោ រកឃើញ៥ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ appeared first on Kampuchea Thmey Daily.

ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ បន្ទាប់ពីលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី២ជាមួយ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ុន្តែគិតទាំងពីរជើង ណាហ្គាវើលដ៍ ឈ្នះដោយលទ្ធផល ៣-២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នា ក្រុមអាយអេសអាយដង្កោសែនជ័យ ទទួលបានជ័យជម្នះ ដោយលទ្ធផល ៣-០ លើក្រុមម្ចាស់ផផ្ទះខេត្តត្បូងឃ្មុំ សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅទឹកដីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
លទ្ធផលជើងទី១ វគ្គ១៦ក្រុមចុងក្រោយ
- ខេត្តត្បូងឃ្មុំ 0-៣ ISI ដង្កោសែនជ័័យ
លទ្ធផលទាំង២ជើង វគ្គ១៦ក្រុមចុងក្រោយ
- បឹងកេត ១៦-១ ខេត្តកំពង់ចាម
- ភ្នំពេញក្រោន ៨-០ ឈើតុម ខេត្តពោធិ៍សាត់
- ក្រសួងការពារជាតិ ៦-៣ អង្គរថាយហ្គឺរ
- វិសាខា ៨-០ អាយអិនឃីង សៀមរាប
- ណាហ្គាវើលដ៍ ៣-២ ក្រសួងមហាផ្ទៃ
រហូតដល់ពេលនេះ រកឃើញ៥ក្រុមហើយដែលបានឡើងវគ្គ៨ក្រុមចុងក្រោយគឺ បឹងកេត ភ្នំពេញក្រោន ក្រសួងការពារជាតិ វិសាខា និង ណាហ្គាវើលដ៍។





The post ពានរង្វាន់សម្តេចតេជោ រកឃើញ៥ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ appeared first on Kampuchea Thmey Daily.