ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ
ប្រជាពលរដ្ឋ សម្តែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដឹកជញ្ជូនពលរដ្ឋទៅលេង The post ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.

ប្រជាពលរដ្ឋ សម្តែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

នៅទីតាំងចំណតទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកស្រី តុល រតនា ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបង បានសម្តែងអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយមិនគិតថ្លៃនេះ គឺបានជួយសម្រួលដល់ការចំណាយថវិកាបានមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន ការចំណាយគឺច្រើន។
លោកស្រីបានបន្ថែមថា ៖«ដូច្នេះគ្មានអីក្រៅពីការអរគុណទៅដល់រាជរដ្ឋាភិបាល ដែលផ្ដល់ឱកាសក្នុងការជិះឡានអត់យកថវិកាបែបនេះ ហើយក៏ចង់ឱ្យរាជរដ្ឋាភិបាល រាល់ពេលបុណ្យទានធំៗ ដូចជាថ្ងៃចូលឆ្នាំ ឬក៏បុណ្យភ្ជុំបិណ្ឌ នៅតែបន្តរៀបចំរថយន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរដោយឥតគិតថ្លៃ រាល់ៗឆ្នាំផងដែរ» ។

ជាមួយគ្នានេះ លោកស្រី លេង ស្រីអេន ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបងជាមួយក្រុមគ្រួសារ បានលើកឡើងថា កន្លែងរោងចក្រគាត់បានឈប់សម្រាកថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរនេះចំនួន៦ថ្ងៃ ហើយនៅរោងចក្រមានរៀបចំពិធីជប់លៀងជូនកម្មករយ៉ាងសប្បាយរីករាយ ពិសេសគឺខាងរោងចក្រក៏បានបើកប្រាក់ខែជូនកម្មករនិយោជិតទាំងអស់មុនថ្ងៃឈប់សម្រាកផងដែរ ដើម្បីបានលុយយកទៅលេងស្រុកកំណើត ជួបជុំគ្រួសារ បងប្អូន សាច់ញាតិ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏ជួយសម្រួលជិះឡានដោយអត់យកថវិកាទៀត ។ លោកស្រីថា ទាំងនេះធ្វើឱ្យលោកស្រីសប្បាយចិត្ត រកអ្វីប្រៀបពុំបានទេ ហើយមានតែពាក្យអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបារម្ភអំពីសុខទុក្ខកម្មករនិយោជិតជានិច្ច ។

ទន្ទឹមនេះ លោកស្រី រិត សារៀន ជាប្រជាពលរដ្ឋ ធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ឆ្នាំនេះពលរដ្ឋដែល ទៅលេងស្រុកកំណើតតាមរយ:រថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង។ លោកស្រីបន្តថា រថយន្តក្រុងដឹកអ្នកដំណើរគឺ ងាយស្រួលជិះ, មានផាសុខភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត៕
The post ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.