ពលរដ្ឋជីករុករករ៉ែមាស តាមកោះ​តាម​ដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់

ពលរដ្ឋ ប្រមាណជា ៣០គ្រួសារ ដែល​ធ្វើសកម្មជីករុករករ៉ែមាស....... The post ពលរដ្ឋជីករុករករ៉ែមាស តាមកោះ​តាម​ដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់ appeared first on Kampuchea Thmey Daily.

ពលរដ្ឋជីករុករករ៉ែមាស តាមកោះ​តាម​ដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់

ពលរដ្ឋ ប្រមាណជា ៣០គ្រួសារ ដែល​ធ្វើសកម្មជីករុករករ៉ែមាស ដោយអនាធិបតេយ្យ នៅតាមកោះមួយចំនួន ភាគខាងលើនៃដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំបូរ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា​ឲ្យ​បញ្ឈប់សកម្មភាព និងរុះរើសម្ភារចេញជាបន្ទាន់ក្នុងរយៈពេល ១ថ្ងៃ។

ការចុះអប់រំណែនាំខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំសំបូរ និងឃុំកោះខ្ញែរ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

តាមការឲ្យដឹងពីអភិបាលស្រុកសំបូរ លោក គង់ មេត្តា បានបញ្ជាក់ថា កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក សហការ​ជាមួយមន្ទីររ៉ែ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ លើពលរដ្ឋ ៣០គ្រួសារ នៅចំណុច ៣ ទីតាំងផ្សេងគ្នា ដោយរួមមាន៖

ទីតាំងទី១៖ នៅចំនុចក្បាលកោះរាល ស្ថិតក្នុងភូមិកោះរាល ឃុំសំបូរ គឺមាន ៣គ្រួសារ ស្នើនឹង ១២នាក់។ ទីតាំងទី២៖ នៅចំនុចក្បាលកោះពោត ភូមិជើងពាត ឃុំកោះខ្ញែរ មាន ៥គ្រួសារ ស្មើនឹង ១០នាក់ និងទីតាំងទី៣៖ នៅចំនុចក្បាលកោះព្រែង ភូមិជើងពាត ឃុំកោះខ្ញែរ មាន ២២គ្រួសារ ស្មើនឹង ៥០នាក់។

លោកអភិបាលស្រុកសំបូរ បានបញ្ជាក់ថា តាមការពិនិត្យជាក់ស្ដែង គឺពលរដ្ឋ​ប្រើប្រាស់កម្លាំងមនុស្សលើកចាក់ចូលទរប៉ូមទឹក ដោយពុំមានការប្រើថ្នាំ ឬម៉ាស៊ីនប៉ូមខ្នាតធំនោះទេ។ ដូច្នេះក្រុមការងារ បានអប់រំណែនាំធ្វើកិច្ចសន្យា​ឲ្យ​បញ្ឈប់សកម្មភាព និងរុះរើយកសម្ភារចេញក្នុងរយៈពេល១ថ្ងៃ៕

អត្ថបទ៖ ប្រុញ វិធិន

The post ពលរដ្ឋជីករុករករ៉ែមាស តាមកោះ​តាម​ដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់ appeared first on Kampuchea Thmey Daily.