ប្រេសិតពិសេសលោក Trump អះអាងអំពីទីតាំងសម្រាប់រៀបចំ ជំនួបកំពូលជាមួយនឹងរុស្ស៊ី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoff បេសកជនពិសេសប្រចាំ នៅតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថាលោក Witkoff បានធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់នេះហើយ នៅថ្ងៃអាទិត្យម្សិលមិញជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ។ បេសកជនដដែលរូបនេះបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា ៖ខ្ញុំនឹងចាកចេញយប់នេះ ។ លោកបានបន្ថែមថា៖ យើងសង្ឃឹមថាយើងនឹងសម្រេច បាននូវវឌ្ឍនភាពដ៏សំខាន់ហើយប៉ុន្តែលោក Witkoff មិនបានបង្ហាញថាតើពួកគេនឹងជួបជាមួយនរណា ឬប្រធានបទនៃការពិភាក្សានោះទេ។ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងនឹងជួបជាមួយ សមភាគីរុស្ស៊ីរបស់ពួកគេនៅក្នុងរដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការពិភាក្សា ស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន។ កិច្ចពិភាក្សានាពេលខាងមុខ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនឹងស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoff បេសកជនពិសេសប្រចាំ នៅតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភពដដែលបានសរសេរទៀតថាលោក Witkoff បានធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់នេះហើយ នៅថ្ងៃអាទិត្យម្សិលមិញជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ។
បេសកជនដដែលរូបនេះបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា ៖ខ្ញុំនឹងចាកចេញយប់នេះ ។ លោកបានបន្ថែមថា៖ យើងសង្ឃឹមថាយើងនឹងសម្រេច បាននូវវឌ្ឍនភាពដ៏សំខាន់ហើយប៉ុន្តែលោក Witkoff មិនបានបង្ហាញថាតើពួកគេនឹងជួបជាមួយនរណា ឬប្រធានបទនៃការពិភាក្សានោះទេ។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងនឹងជួបជាមួយ សមភាគីរុស្ស៊ីរបស់ពួកគេនៅក្នុងរដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការពិភាក្សា ស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន។
កិច្ចពិភាក្សានាពេលខាងមុខ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនឹងស្ថិតក្នុង ចំណោមការពិភាក្សាផ្ទាល់ដោយផ្ទាល់រវាងមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយធ្វើជា បុព្វហេតុនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ៕
ប្រែសម្រួល៖ ស៊ុន លី