ប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុសម្អាតបានជាង៩០% មិនប៉ះពាល់ដល់បរិស្ថានទេ
ភ្នំពេញ៖ ក្រោយពីមានប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃ១ កុម្ភៈ ត្រូវបានក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតបានជាង៩០%ហើយ ដោយមិនបានប៉ះពាល់ដល់បរិស្ថាននៅជុំវិញនោះទេ។ បើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាល្ងាចថ្ងៃ១ កុម្ភៈដដែលនោះគូសបញ្ជាក់ថា ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងប្រតិបត្តិការនេះ លោលបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ម៉ាង ស៊ីណេត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែល មានកំណកប្

ភ្នំពេញ៖ ក្រោយពីមានប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃ១ កុម្ភៈ ត្រូវបានក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតបានជាង៩០%ហើយ ដោយមិនបានប៉ះពាល់ដល់បរិស្ថាននៅជុំវិញនោះទេ។

បើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាល្ងាចថ្ងៃ១ កុម្ភៈដដែលនោះគូសបញ្ជាក់ថា ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងប្រតិបត្តិការនេះ លោលបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ម៉ាង ស៊ីណេត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែល មានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញនាពេលខាងមុខ។

បណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈ ការប្រើប្រាស់សម្ភារៈនិងបច្ចេកទេសត្រឹមត្រូវ។

ប្រតិភូថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ពាក់ព័ន្ធនានា និងរដ្ឋបាលខេត្តព្រះសីហនុ បានវាយតម្លៃឱ្យឃើញថា ករណីប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែងត្រូវបានសម្អាតបានប្រមាណ៩០%ហើយ ហើយមិនបានប៉ះពាល់ដល់បរិស្ថាន ដែលគួរឱ្យមានការព្រួយបារម្ភនោះឡើយ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជូនដំណឹងថា អ្នកទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្តនៅលើឆ្នេរខ្សាច់ព្រែកត្រែង បានជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងឈានទៅបញ្ចប់ការសម្អាត ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL, PTT, និងក្រុមហ៊ុនប្រេងមួយចំនួនទៀត បានចូលរួមសហការជាមួយក្រុមការងារក្នុងសម្អាតឆ្នេរព្រែកត្រែង នេះផងដែរ៕