ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ
ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» បានប្រកាសជូនសាធារណជនមានការប្រុងប្រយ័ត្ន ក្រោយមានអ្នកក្លែងបន្លំ យកឈ្មោះទូកងនេះ The post ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ appeared first on Kampuchea Thmey Daily.
ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» បានប្រកាសជូនសាធារណជនមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោក ក្រោយមានអ្នកក្លែងបន្លំ យកឈ្មោះទូកងនេះ បង្កើតហ្វេសប៊ុកផេក ទៅរៃអង្គាសលុយពីពលរដ្ឋ និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការប្រកាសឱ្យដឹង ពីហ្វេសប៊ុកផេកផ្លូវការរបស់ ទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ នៅថ្ងៃទី ១៩ ខែវិច្ឆិកានេះ ។
តាមរយៈសំណេរជូនដំណឹងនេះ នរិន្ទរង្សីពិជ័យចិត្របុត្រ បានបញ្ជាក់ទៅកាន់បណ្ដាអ្នកគាំទ្រ និងសាធារណៈជនឱ្យបានដឹងថា នរិន្ទរង្សីពិជ័យចិត្របុត្រ បានរកឃើញ និងទទួលបានដំណឹងអំពីគណនីដែលយកឈ្មោះយើងទៅប្រើប្រាស់ ហើយប្រើពាក្យពេចន៍មិនសមរម្យ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺរកលុយតាមហ្វេសប៊ុកតាមរយៈ view ហើយក្នុងនោះ ក៏មានការរៃអង្គាសប្រាក់ ក្រោមរូបភាពស្វែងរកការផ្ដល់ជំនួយ (ឆបោក) ផងដែរ។
ប្រភពដដែល បញ្ជាក់ទៀតថា នរិន្ទរង្សីពិជ័យចិត្របុត្រ ផេកហ្វេសប៊ុកផ្លូវការរបស់ទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ វត្តឯករង្សី មានតែមួយគត់ ហើយគណនី Tik Tok ឬគណនីផ្សេងៗទៀតក៏ពុំមានដែរ។ ដូចនេះរាល់ផេក ឬគណនីទាំងឡាយណា ដែលបានយកឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅអ្នកប្រើប្រាស់សូមឱ្យមានកែប្រែឲ្យបានឆាប់៕
The post ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ appeared first on Kampuchea Thmey Daily.