ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ពិនិត្យការបុកអណ្ដូងទឹក នៅស្រុកសន្ទុក !

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យស្ថានភាពជីវភាពរស់នៅ សំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគបរិភោគ និងពិនិត្យការបុកអណ្ដូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ថែម​ទៀត​ ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រករស់នៅមិនសមរម្យ ដែលបានរស់នៅលើដីសាធារណៈ មានចំនួន២០៦ គ្រួសារ នៅ​ខេត្ត​កំពង់​ធំ​ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច […]

ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ពិនិត្យការបុកអណ្ដូងទឹក នៅស្រុកសន្ទុក !

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យស្ថានភាពជីវភាពរស់នៅ សំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគបរិភោគ និងពិនិត្យការបុកអណ្ដូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ថែម​ទៀត​ ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រករស់នៅមិនសមរម្យ ដែលបានរស់នៅលើដីសាធារណៈ មានចំនួន២០៦ គ្រួសារ នៅ​ខេត្ត​កំពង់​ធំ​ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ចំនួន២០៦ខ្នងផ្ទះ រៀបចំជាភូមិឋានរបស់អតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ក្នុងនោះបងប្អូនអតីតយុទ្ធជនចំនួន ១៤១ គ្រួសារ បានមករស់នៅតាំងពីឆ្នាំ២០២១ ហើយបងប្អូនចំនួន៦៥ គ្រួសារទៀត ទើបបានមករស់នៅក្នុងឆ្នាំ ២០២៥ នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ផ្លូវលំជូនអតីតយុទ្ធជននៅបែកខាងលិចផ្លូវចំនួន១៤១ គ្រួសារ ប្រវែងជាង ១០គីឡូម៉ែត្រ និងអណ្ដូងទឹកស្អាតចំនួន៤៤​អណ្តូង​ រួចមកហើយ បច្ចុប្បន្នត្រូវធ្វើបន្ថែមចំនួន២០ អណ្ដូងទៀត ដើម្បីបម្រើសេចក្តីត្រូវការ ជូនបងប្អូនអតីតយុទ្ធជនយើង ។ ព្រមជាមួយនោះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញអាជ្ញាធរអគ្គិសនី តបណ្ដាញភ្លើងជូនបងប្អូនប្រើប្រាស់ ដែលបច្ចុប្បន្នកំពុងដំណើរការ មិនទាន់បានរួចរាល់នៅឡើយ។

   នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅតាមខ្នងផ្ទះ និងបានឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ផងដែរ ៕ដោយសំនៀង