ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន

ប្រទេសចំនួន១១ បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង... The post ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន appeared first on Kampuchea Thmey Daily.

ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន

ប្រទេសចំនួន១១ បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង (រូបថត៖ KCNA)

ការ​ប្រកាស​​នេះ បានកើតឡើងបន្ទាប់ពីប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នូវែលសេឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បើកកិច្ចប្រជុំដំបូងនៃក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី (MSMT) ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃ​​១៩​កុម្ភៈ ហើយបានពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា៖ «រដ្ឋដែលចូលរួមនៃ MSMT ត្រូវបានមូល​មតិ​គ្នា​នៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការពាររបបមិនរីកសាយភាយ​នុយក្លេអ៊ែរ​ជាសកល និងដោះស្រាយការគំរាមកំហែងដែលកើតឡើងពីកម្មវិធីមីស៊ីល​​ប៉ាលិស្ទិក និង​អាវុធ​ប្រល័យ​លោក (WMD) របស់​កូរ៉េខាងជើង»។

MSMT ត្រូវបានបង្កើតឡើងក្នុងខែតុលាឆ្នាំមុន បន្ទាប់ពីមានការវេតូរបស់រុស្ស៊ីក្នុងខែមីនា​ឆ្នាំ​២០២៤ ដែលបានរំសាយក្រុមអ្នកជំនាញ 1718 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

គោលបំណងរបស់ MSMT គឺដើម្បីជួយដល់ការអនុវត្តពេញលេញនៃសេចក្ដី​សម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសកូរ៉េខាងជើង ដោយការបោះពុម្ពផ្សាយរបាយការណ៍ និងព័ត៌មានផ្អែកលើការស៊ើបអង្កេតយ៉ាងម៉ត់ចត់លើការរំលោភទណ្ឌកម្មពាក់ព័ន្ធ និងការប៉ុនប៉ងគេចវេស។

សេចក្តីថ្លែងការណ៍បាន​បន្ថែម​ថា៖ «យើងបញ្ជាក់ម្តងទៀតថាផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហ ហើយអំពាវនាវ​ឲ្យ​រដ្ឋទាំងអស់ចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ពីកូរ៉េខាងជើង និងអ្នកដែលចូលរួម​ក្នុង​​ការរំលោភលើសេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ»។

កាល​ពី​ឆ្នាំ​មុន រុស្ស៊ី​បាន​វេតូ​លើ​សេចក្តី​ព្រាង​​នៃ​សេចក្តី​សម្រេច​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​បាន​អំពាវនាវ​ឲ្យ​បន្ត​អាណត្តិ​គណៈ​កម្មាធិការ​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​មួយ​ឆ្នាំ​ទៀត៕

ដោយ៖ ឈាង

The post ប្រទេស​ចំនួន​១១ ប្ដេជ្ញា​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​បានខ្ជាប់ខ្ជួន appeared first on Kampuchea Thmey Daily.