បើកឆាកប្រកួតដំបូង! ក្រុមបាល់ទះវិសាខាលត់ក្រុមម៉ាឡេស៊ី ៣-០ ពានរង្វាន់ WSIV នៅតៃវ៉ាន់
ក្រុមបាល់ទះវិសាខា របស់កម្ពុជា បង្ហាញទម្រង់លេងយ៉ាងល្អនៅថ្ងៃបើកឆាកប្រកួតដំបូង The post បើកឆាកប្រកួតដំបូង! ក្រុមបាល់ទះវិសាខាលត់ក្រុមម៉ាឡេស៊ី ៣-០ ពានរង្វាន់ WSIV នៅតៃវ៉ាន់ appeared first on Kampuchea Thmey Daily.

ក្រុមបាល់ទះវិសាខា របស់កម្ពុជា បង្ហាញទម្រង់លេងយ៉ាងល្អនៅថ្ងៃបើកឆាកប្រកួតដំបូងប៉ះជាមួយក្រុមម៉ាឡេស៊ី MBSA Pelican ដោយយកឈ្នះដាច់មិនឲ្យតដៃបានក្នុងលទ្ធផល ៣-០ សិត នៃវគ្គជម្រុះក្នុងពូល A ពានរង្វាន់ Win Streak Volleyball Invitational 2025 ។

រូបភាពផេកសហព័ន្ធបាល់ទះ
ការប្រកួតនេះនៅសិតទី១ ចាប់ផ្ដើមដំបូងរៀងពិបាក និងប្រដេញពិន្ទុគ្នាបន្តិច តែយ៉ាងណាចុងសិតខាងវិសាខារបស់កម្ពុជាលេងរឹតតែត្រូវគ្នាវាយយកពិន្ទុផ្ទួនរហូតបញ្ចប់ការប្រកួតក្នុងលទ្ធផល ២៥-២០ ពិន្ទុ។ ចំណែកនៅសិតទី២ ខាងវិសាខា រឹតតែលេងបានល្អថែមទៀត និងអាចយកឈ្នះដោយស្រួលដាច់ពិន្ទុតែម្ដងគឺ ២៥-១៧។ សិតទី៣ ក្រុមខ្លាំងរបស់កម្ពុជាមិនបណ្ដោយឲ្យ MBSA Pelican មានឱកាសតដៃនោះឡើយ និងបានផ្ដាច់ ៣-០ សិតក្នុងពិន្ទុ ២៥-១៩ ដើម្បីបញ្ចប់ការប្រកួតត្រឹមសិតនេះតែម្ដង។

រូបភាពផេកសហព័ន្ធបាល់ទះ
បញ្ជាក់ដែរថា ក្រុមវិសាខា របស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុម MBSA Pelican (ម៉ាឡេស៊ី) Men’s Volleyball Team for FISU (តៃវ៉ាន់) និង Cheonan Hyundai Capital Sky Walkers (កូរ៉េខាងត្បូង)។ ការប្រកួតមុននេះ វិសាខា របស់កម្ពុជាយកឈ្នះ MBSA Pelican ដោយលទ្ធផល ៣-០ សិត។ នៅប្រកួតទី២ វិសាខា នឹងត្រូវប៉ះម្ចាស់ផ្ទះតៃវ៉ាន់ Men’s Volleyball Team ថ្ងៃទី១ ឧសភា ២០២៥ នៃវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ WSIV 2025៕

លទ្ធផលមុននេះ
អត្ថបទដោយ៖ នួន ស៊ីណា
The post បើកឆាកប្រកួតដំបូង! ក្រុមបាល់ទះវិសាខាលត់ក្រុមម៉ាឡេស៊ី ៣-០ ពានរង្វាន់ WSIV នៅតៃវ៉ាន់ appeared first on Kampuchea Thmey Daily.