នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា នឹង​សម្ពោធ​ព្រលាន​យន្តហោះថ្មី​នៅ​ខែកក្កដា​នេះ

សម្ពោធ​បើក​ឲ្យ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី​តេជោ​អន្តរជាតិ...... The post នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា នឹង​សម្ពោធ​ព្រលាន​យន្តហោះថ្មី​នៅ​ខែកក្កដា​នេះ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា នឹង​សម្ពោធ​ព្រលាន​យន្តហោះថ្មី​នៅ​ខែកក្កដា​នេះ

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​កំពង់ផែ​ទេសចរ​អន្តរជាតិ​កំពត នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្លែងថា ​នៅ​ខែ​កក្កដា​នេះ សម្តេច​​ នឹង​ចូលរួម​សម្ពោធ​បើក​ឲ្យ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី​​អន្តរជាតិតេជោ ដែល​ឈាន​នឹង​សាងសង់​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា មាន​​សមិទ្ធផល​ថ្មី​ៗ​ជាច្រើន​ទៀត ដែ​លរាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង និង​ដែលត្រូវ​សម្ពោធ​ជាប​ន្តបន្ទាប់ ដើម្បី​បម្រើប្រយោជន៍​ប្រជាពលរដ្ឋនិង​ការ​អភិវឌ្ឍ​សង្គម។ ​ក្នុង​នោះ​នៅ​ថ្ងៃ​ស្អែក​ សម្ពេច​ក៏​នឹង​ទៅ​សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត FORD របស់អាមេរិក​នៅ​ខេត្ត​ពោធិ៍សាត់​។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​ប្រកាស​នឹង​សម្ពោធ​ដាក់​ឲ្យដំណើរការ​អាកាសយានដ្ឋាន​ថ្មី​​អន្តរជាតិតេជោនៅ​អំឡុង​ខែ​កក្ដដា​ខាងមុខ​នេះ។

សម្តេច​បាន​រំលេច​ពីការ​បើក​ឲ្យ​ដំណើរការ​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ភ្ជាប់​ទៅ​សមុទ្រ គឺជា​សមិទ្ធផល​ថ្មីមួយ​ទៀត ដែល​សម្តេច​បាន​ចូលរួម​សម្ពោធ ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​​នឹង​បន្ត​ប្រឹងប្រែង​ធ្វើ​រឿង​វិជ្ជមាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល រាជរដ្ឋាភិបាល​មិនមែន​ល្អឥតខ្ចោះនោះទេ តែ​រាជរដ្ឋាភិបាល​បន្ត​ប្រឹងប្រែង​ដោះស្រាយ និង​កសាង​សមិទ្ធផល​ថ្មីៗ​ដែល​បម្រើ​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ និងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ សម្រេចការ​សាងសង់​​បាន​ប្រមាណ ៩៥% និង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែ​កក្កដា​​ឆ្នាំ ២០២៥។

​អាកាសយានដ្ឋាន​ដែលនឹង​ក្លាយ​ជាមជ្ឈមណ្ឌល​ដឹកអ្នកដំណើរ​ប្រចាំតំបន់ ត្រូវ​បាន​សាងសង់​​ឡើង​ក្រោម​ទុន​វិនិយោគ​ប្រមាណ ១ ៥០០ លាន​ដុល្លារ ខណៈ​​ដំណើរការ​សាងសង់​បាន​គិតគូរ​យកចិត្តទុក​ដាក់​លើ​គ្រប់​ចំណុច​ ដើម្បី​ក្លាយ​ជា​អាកាសយានដ្ឋានលំដាប់កំពូល​​មួយ​របស់​ពិភពលោក​៕

The post នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា នឹង​សម្ពោធ​ព្រលាន​យន្តហោះថ្មី​នៅ​ខែកក្កដា​នេះ appeared first on Kampuchea Thmey Daily.