នគរបាលស្រុកសូទ្រនិគម លាងសម្អាតផ្លូវព្រលានយន្តហោះថ្មី ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍
បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ កម្លាំងនគរបាលស្រុកបាន... The post នគរបាលស្រុកសូទ្រនិគម លាងសម្អាតផ្លូវព្រលានយន្តហោះថ្មី ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

លោកវរសេនីយ៍ឯក ឃឹម មផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ កម្លាំងនគរបាលស្រុកបានបាញ់ទឹកសម្អាត កំណាត់ផ្លូវព្រលានយន្តហោះថ្មីឲ្យបានស្អាតឡើងវិញ ដើម្បីឲ្យផ្លូវព្រលានអន្តរជាតិមានភាពស្អាតឡើងវិញផងដែរ។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត លុចស៊ិស បុកជាមួយរថយន្តភីកអាប់ បណ្ដាលឲ្យស្លាប់ពីរនាក់និងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី២១ ខែមេសាឆ្នាំ ២០២៥ ត្រង់ចំណុចលើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ក្នុងភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕
អត្ថបទ៖ ជុន កុសល



The post នគរបាលស្រុកសូទ្រនិគម លាងសម្អាតផ្លូវព្រលានយន្តហោះថ្មី ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.