នគរបាលជាតិ៖ ១៧ថ្ងៃ មានយានយន្តល្មើស និងត្រូវបានផាកពិន័យជាង ១ពាន់គ្រឿង នៅទូទាំងប្រទេស

បើតាមទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ បានផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមេសា យានយន្តចូលគោលដៅចំនួន ២,៤៤៧គ្រឿង និងរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ តួលេខនេះ គឺយោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក។ បើតាមហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា៖ “តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ ថ្ងៃ ពីថ្ងៃទី១-១៧ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៤៤៧គ្រឿង, រថយន្តធំ ២១គ្រឿង, រថយន្តតូច ១,០៥៧គ្រឿង, ម៉ូតូ ១,៣៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៤០គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៦៦០គ្រឿង និងម៉ូតូ ៨៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស”។ ដោយឡែក បើនិយាយពីថ្ងៃទី១៧ ខែមេសា ពោល […] The post នគរបាលជាតិ៖ ១៧ថ្ងៃ មានយានយន្តល្មើស និងត្រូវបានផាកពិន័យជាង ១ពាន់គ្រឿង នៅទូទាំងប្រទេស appeared first on Kampuchea Thmey Daily.

នគរបាលជាតិ៖ ១៧ថ្ងៃ មានយានយន្តល្មើស និងត្រូវបានផាកពិន័យជាង ១ពាន់គ្រឿង នៅទូទាំងប្រទេស

បើតាមទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ បានផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមេសា យានយន្តចូលគោលដៅចំនួន ២,៤៤៧គ្រឿង និងរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ តួលេខនេះ គឺយោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក។

បើតាមហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា៖ “តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ ថ្ងៃ ពីថ្ងៃទី១-១៧ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៤៤៧គ្រឿង, រថយន្តធំ ២១គ្រឿង, រថយន្តតូច ១,០៥៧គ្រឿង, ម៉ូតូ ១,៣៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៤០គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៦៦០គ្រឿង និងម៉ូតូ ៨៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស”។

ដោយឡែក បើនិយាយពីថ្ងៃទី១៧ ខែមេសា ពោល គឺ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ៤៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៧គ្រឿង, ក្នុងនោះមាន រថយន្តតូច ១៧គ្រឿង និងរកឃើញថា រថយន្តតូចទាំង១៧គ្រឿងនោះ ល្មើស ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕

The post នគរបាលជាតិ៖ ១៧ថ្ងៃ មានយានយន្តល្មើស និងត្រូវបានផាកពិន័យជាង ១ពាន់គ្រឿង នៅទូទាំងប្រទេស appeared first on Kampuchea Thmey Daily.