ទីបំផុត Arnold ប្រកាសចាកចេញពី Liverpool ដោយ​អាចចូល​រួម Real Madrid ឆាប់ៗ

នាថ្ងៃ ចន្ទ ទី ៥ ខែ ឧសភា នេះ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold បានប្រកាសអំពីការចាកចេញពី Liverpool ជាផ្លូវការ។ The post ទីបំផុត Arnold ប្រកាសចាកចេញពី Liverpool ដោយ​អាចចូល​រួម Real Madrid ឆាប់ៗ appeared first on Kampuchea Thmey Daily.

ទីបំផុត Arnold ប្រកាសចាកចេញពី Liverpool ដោយ​អាចចូល​រួម Real Madrid ឆាប់ៗ

នាថ្ងៃ ចន្ទ ទី ៥ ខែ ឧសភា នេះ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold បានប្រកាសអំពីការចាកចេញពី Liverpool ជាផ្លូវការ។

Trent Alexander-Arnold

ទាក់ទងនឹងការចាកចេញនេះ ខ្សែការពារសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំបានប្រកាសនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖ «នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឆ្លងកាត់កន្លងមកនៅក្នុង​ជីវិត​របស់​ខ្ញុំ។… ក្លិបនេះគឺជាជីវិតរបស់ខ្ញុំទាំងមូល ជាពិភពលោក​របស់ខ្ញុំរយៈពេល ២០ ឆ្នាំ។ ចាប់តាំងពីយុវជនរហូតមកដល់ពេលនេះ ការគាំទ្រ និងសេចក្តីស្រឡាញ់ ដែលខ្ញុំទទួលបានពីមនុស្សគ្រប់គ្នាទាំងនៅក្នុង និងក្រៅក្លិប វាតែងតែដក់ជាប់នៅក្នុងចិត្តខ្ញុំជារៀងរហូត។ ខ្ញុំនឹងនៅតែជំពាក់អ្នកទាំងអស់គ្នាជារៀងរហូត» ។

Arnold បានបន្តទៀតថា៖ «ប៉ុន្តែ ខ្ញុំមិនអាចដឹងពីអ្វីដែលកើតឡើងទៅមុខទៀតឡើយ ហើយការសម្រេចចិត្តនេះ វាកើតឡើង ដោយសារខ្ញុំចង់ទទួលយកការប្រកួតប្រជែងថ្មី។ ដោយសេចក្តីស្មោះចេញពីបេះដូង ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា គ្រូបង្វឹក អ្នកគ្រប់គ្រង មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រដ៏អស្ចារ្យ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្លិបនេះ គឺនឹងមិនអាចបញ្ចប់ឡើយ»។

សារប្រកាសចាកចេញរបស់ Arnold

ក្រោយរួមរស់នៅទឹកដី Anfield រយៈពេល ២០ ឆ្នាំ គឺ​ Arnold នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណៈយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា រូបគេនឹងចុះកុងត្រាជាមួយក្រុមអធិរាជស Real Madrid ក្នុងពេលឆាប់ៗ៕

Trent Alexander-Arnold

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

The post ទីបំផុត Arnold ប្រកាសចាកចេញពី Liverpool ដោយ​អាចចូល​រួម Real Madrid ឆាប់ៗ appeared first on Kampuchea Thmey Daily.