ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ទេសចរមកលេងខេត្តបាត់ដំបងកើនឡើង ទាំងទេសចរជាតិនិងអន្តរជាតិ
ចំនួនភ្ញៀវទេសចរមកកម្សាន្តខេត្តបាត់ដំបងឆ្នាំនេះបានកើនឡើង ២.៩៤%...... The post ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ទេសចរមកលេងខេត្តបាត់ដំបងកើនឡើង ទាំងទេសចរជាតិនិងអន្តរជាតិ appeared first on Kampuchea Thmey Daily.

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានផ្តល់របាយការណ៍ថា ចំនួនភ្ញៀវទេសចរមកកម្សាន្តខេត្តបាត់ដំបងឆ្នាំនេះបានកើនឡើង ២.៩៤% ក្នុងនោះភ្ញៀវទេសចរជាតិ ៤០៦,០១៥ នាក់ កើនឡើង ២.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ និងភ្ញៀវទេសចរអន្តរជាតិ ៧៨០ នាក់ កើនឡើង ៨.១៨% បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០២៤។
បើតាមលោក ហម អរុណ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាសរុបចំនួន ១២០,៥៥៥ នាក់ និង ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដើរកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងសរុប២៨៦,២៤០នាក់៕



អត្ថបទ÷សៅ សារិទ្ធ
The post ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ទេសចរមកលេងខេត្តបាត់ដំបងកើនឡើង ទាំងទេសចរជាតិនិងអន្តរជាតិ appeared first on Kampuchea Thmey Daily.