ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដី កម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ... The post ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.

ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដីកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពីបានស្មើក្រុមរបស់ ឥណ្ឌូណេស៊ី Madura United នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមេសា សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-៣ ខណៈសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៦-៣ បន្ទាប់ពីជើងទី១ឈ្នះ ៣-០។

ជាដំណឹងច្បាស់ការ ដោយយោងតាមមាត្រា ៩.៤ នៃលក្ខន្តិកៈរបស់ថាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២០២៥ នេះ នឹងធ្វើឡើងនៅប្រទេសក្នុងតំបន់ អាស៊ីខាងកើត ណាដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ដូច្នេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមមកពីតំបន់ខាងកើត ត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់ប្រកាសកីឡដ្ឋានជាផ្លូវការទេ។ យ៉ាងណាទំនងនឹងត្រូវប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមកពី តួកមេនីស្ថាន FC Arkadag។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
The post ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.