ត្រាំ ថា បើកាណាដា ព្រមក្លាយជារដ្ឋទី៥១របស់អាមេរិកមែន មិនបាច់ខ្វល់រឿងពន្ធអ្វីទេ
ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិកមកក្នុងនាមជារដ្ឋទី៥១ ព្រោះថា បើពួកគេព្រមមែន... The post ត្រាំ ថា បើកាណាដា ព្រមក្លាយជារដ្ឋទី៥១របស់អាមេរិកមែន មិនបាច់ខ្វល់រឿងពន្ធអ្វីទេ appeared first on Kampuchea Thmey Daily.

ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិកមកក្នុងនាមជារដ្ឋទី៥១ ព្រោះថា បើពួកគេព្រមមែន នោះមិនចាំបាច់ខ្វល់រឿងបង់ពន្ធអ្វីទេ។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥។

គ្រាន់តែឡើងកាន់តំណែងភ្លាម ប្រធានាធីបតីអាមេរិក បានដើរបង្កជម្លោះពាណិជ្ជកម្មជាមួយប្រទេសជាច្រើនដូចជាចិន ម៉ិកស៊ិក និងកាណាដានេះជាដើម ហើយក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈ លោក ត្រាំ ប្រកាសថា «យើងចំណាយប្រាក់រាប់ពាន់លាន ដើម្បីឧបត្ថម្ភធនដល់កាណាដា។ ហេតុអ្វី? បើគ្មានការគាំទ្រពីអាមេរិកទេ អ្នកជិតខាងភាគខាងជើងមួយនេះ ច្បាស់ជាលំបាកហើយដើម្បីក្លាយជារដ្ឋឋិតថេរមួយ។ ដូច្នេះជាដំណោះស្រាយ យើងសន្យាថា នឹងយកពន្ធទាប និងផ្តល់ការការពារផ្នែកយោធាកាន់តែប្រសើរសម្រាប់ប្រជាជនកាណាដា ហើយមិនមានពន្ធគយទៀតទេ»។
នៅដើមឆ្នាំនេះ លោក ត្រាំ បានបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដើម្បីសម្រេចបំណងនេះ។ លោកត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយបានប្រាប់អ្នកកាសែតថា ព្រំដែនគ្រាន់តែជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។
បើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក, ឱនភាពពាណិជ្ជកម្មសរុបរបស់អាមេរិកនៅក្នុងទំនិញ និងសេវាកម្មជាមួយកាណាដា មានចំនួន ៤០.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឱនភាពនេះ ត្រូវបានជំរុញដោយការនាំចេញថាមពល ដោយអាមេរិកទិញប្រេងឆៅពីកាណាដាច្រើនជាង ៤លានបារ៉ែលក្នុងមួយថ្ងៃៗក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅ។
នេះក៏មិនមែនជារឿងថ្មីដែរ ដែលប្រធានាធិបតីអាមេរិកទី៤៧ បង្ហាញចេតនាពង្រីកទឹកដី ពោលគឺលោកត្រាំ ចង់ទិញយកកោះ Greenland និងគ្រប់គ្រងព្រែកជីក Panama ទៀតផង ដោយលើកឡើងពីភាពចាំបាច់ផ្នែកសន្តិសុខជាតិ។ យ៉ាងណាក្តី សំណើទាំងនេះ ត្រូវបានគេបដិសេធដោយរដ្ឋាភិបាលប៉ាណាម៉ា និងដាណឺម៉ាក យ៉ាងដាច់អហង្ការ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមរដ្ឋមន្ត្រីអារ៉ាប់ បដិសេធសំណើលោក ត្រាំ ក្នុងការបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សា
The post ត្រាំ ថា បើកាណាដា ព្រមក្លាយជារដ្ឋទី៥១របស់អាមេរិកមែន មិនបាច់ខ្វល់រឿងពន្ធអ្វីទេ appeared first on Kampuchea Thmey Daily.