តុលាការចិន កាត់ទោសប្រហារជីវិតបុរសម្នាក់ ពីបទសម្លាប់ក្មេងប្រុស ជនជាតិជប៉ុន
តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា តុលាការចិន បានកាត់ទោសប្រហារជីវិតបុរសម្នាក់ កាលពីថ្ងៃសុក្រ ពីបទចាក់សម្លាប់ក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ឆ្នាំនៅទីក្រុង Shenzhen កាលពីខែកញ្ញាឆ្នាំមុន មួយថ្ងៃបន្ទាប់ពីតុលាការមួយផ្សេងទៀត បានកាត់ទោសដូចគ្នា នៅក្នុងការវាយប្រហារដោយកាំបិត ដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងពលរដ្ឋជប៉ុន ។ នៅក្នុងសវនាការលើកដំបូងលើសំណុំរឿងនេះ តុលាការប្រជាជន កម្រិតមធ្យម Shenzhen បានកាត់ទោសបុរសជនជាតិចិនរូបនេះ ពីបទសម្លាប់ក្មេងប្រុស នៅក្នុងការវាយប្រហារដោយកាំបិត កាលពីថ្ងៃទី១៨ ខែកញ្ញា នៅជិតសាលារៀនជប៉ុន មួយកន្លែង ក្នុងទីក្រុងភាគខាងត្បូង នេះបើតាមឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅប្រទេសចិន លោក Kenji Kanasugi ។ ឃាតករឈ្មោះ Zhong Changchun អាយុ ៤៥ ឆ្នាំមកពីខេត្ត Jiangxi បានវាយប្រហារក្មេងប្រុសដែលជាកូនប្រុសរបស់ឪពុកជនជាតិជប៉ុន និងម្តាយជនជាតិចិន បន្ទាប់ពីទិញកាំបិត តាមអ៊ីនធឺណិត”។ លោក Kanasugi បានឲ្យដឹងថា ជនជាប់ចោទបានប្រាប់អង្គសវនាការថា រូបគេសង្ឃឹមថា នឹងនិយាយជាមួយគ្រួសារជនរងគ្រោះ ក៏ដូចជាស្ថានទូតជប៉ុន ប្រចាំប្រទេសចិន ប៉ុន្តែរូបគេមិនបាននិយាយថា លោកមានគោលដៅជា ពិសេសទៅលើជនជាតិជប៉ុននោះទេ។ […]
តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា តុលាការចិន បានកាត់ទោសប្រហារជីវិតបុរសម្នាក់ កាលពីថ្ងៃសុក្រ ពីបទចាក់សម្លាប់ក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ឆ្នាំនៅទីក្រុង Shenzhen កាលពីខែកញ្ញាឆ្នាំមុន មួយថ្ងៃបន្ទាប់ពីតុលាការមួយផ្សេងទៀត បានកាត់ទោសដូចគ្នា នៅក្នុងការវាយប្រហារដោយកាំបិត ដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងពលរដ្ឋជប៉ុន ។
នៅក្នុងសវនាការលើកដំបូងលើសំណុំរឿងនេះ តុលាការប្រជាជន កម្រិតមធ្យម Shenzhen បានកាត់ទោសបុរសជនជាតិចិនរូបនេះ ពីបទសម្លាប់ក្មេងប្រុស នៅក្នុងការវាយប្រហារដោយកាំបិត កាលពីថ្ងៃទី១៨ ខែកញ្ញា នៅជិតសាលារៀនជប៉ុន មួយកន្លែង ក្នុងទីក្រុងភាគខាងត្បូង នេះបើតាមឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅប្រទេសចិន លោក Kenji Kanasugi ។
ឃាតករឈ្មោះ Zhong Changchun អាយុ ៤៥ ឆ្នាំមកពីខេត្ត Jiangxi បានវាយប្រហារក្មេងប្រុសដែលជាកូនប្រុសរបស់ឪពុកជនជាតិជប៉ុន និងម្តាយជនជាតិចិន បន្ទាប់ពីទិញកាំបិត តាមអ៊ីនធឺណិត”។
លោក Kanasugi បានឲ្យដឹងថា ជនជាប់ចោទបានប្រាប់អង្គសវនាការថា រូបគេសង្ឃឹមថា នឹងនិយាយជាមួយគ្រួសារជនរងគ្រោះ ក៏ដូចជាស្ថានទូតជប៉ុន ប្រចាំប្រទេសចិន ប៉ុន្តែរូបគេមិនបាននិយាយថា លោកមានគោលដៅជា ពិសេសទៅលើជនជាតិជប៉ុននោះទេ។
ទោះបីជាសេចក្តីសម្រេចមិនបាននិយាយអំពីប្រទេសជប៉ុនក៏ដោយ ឯកអគ្គរដ្ឋទូតបានប្តេជ្ញាបន្តចាត់វិធានការ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន នៅក្នុងប្រទេសចិន ដូចជាណែនាំពួកគេកុំឱ្យនិយាយភាសាជប៉ុនខ្លាំងៗ ខណៈពេលដែលរក្សាការប្រុងប្រយ័ត្នចំពោះខួប “រសើប” ខាងនយោបាយ៕
ប្រែសម្រួល ឈូក បូរ៉ា