តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា?

លោក GAGAN Malik តារាបូលីវូតដ៏ល្បី និងជាអង្គសម្ដែងជាព្រះពុទ្ធបាន បង្ហាញវត្តមាន ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា The post តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា? appeared first on Kampuchea Thmey Daily.

តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា?

លោក GAGAN Malik តារាបូលីវូដឥណ្ឌាដ៏ល្បី ដែលគេស្គាល់ថាជាតួអង្គសម្ដែងជាព្រះពុទ្ធ បានបង្ហាញវត្តមានជាថ្មីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានទស្សនាកន្លែងនានា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់កម្ពុជា ក៏ដូចជាទេសចរជាតិ-អន្តរជាតិ។

បើតាមក្រសួងទេសចរណ៍ លោក GAGAN MALIK ប្រធានមូលនិធិ Gagan Malik Foundation ប្រទេសឥណ្ឌា និងជាតារាបូលីវូដដ៏មានប្រជាប្រិយភាពក្នុងតួអង្គព្រះពុទ្ធរូបនេះ ក្នុងឱកាសទទួលស្វាគមន៍ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកបានទៅទស្សនានៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះ លោកបានផ្ញើសារទៅកាន់ពិភពលោក បើកបង្ហាញអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព។

តួយ៉ាង ក្នុងសិក្ខាសាលាស្តីពីទេសចរណ៍វប្បធម៌សាសនា ដែលមានអ្នកចូលរួមប្រមាណ ៥០០អង្គ/នាក់ ដោយមានព្រះសង្ឃមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងនោះ លោក GAGAN Malik បានចែករំលែកចំណេះដឹង និងបទពិសោធទៅកាន់ព្រះសង្ឃ និងប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំតំបន់ និងវត្តអារាម អនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញទេសចរសាសនាផងដែរ។

ក្នុងឱកាសនៃដំណើរកម្សាន្ត ប្រធានមូលនិធិ Gagan Malik Foundation រូបនេះ ក៏បានបង្ហាញខ្លួនលើវិថីព្រះស៊ីសុវត្ថិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ទស្សនាផលិតផលខ្មែរនៅផ្លូវថ្មើរជើងរាជធានីភ្នំពេញ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីទេសចរជាតិ និងអន្តរជាតិ ។

ដោយឡែក នៅរសៀល ថ្ងៃទី១៨ មីនានេះ តារាបូលីវូដឥណ្ឌារូបនេះ បានចូលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីវិស័យពុទ្ធសាសនានៅកម្ពុជាជាមួយ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួង។

ក្រៅពីនេះ លោក Gagan Malik ក៏បានជួបជាមួយសហក្រិន ក៏ដូចជាតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ដោយបង្ហើបបំណងចាប់ដៃគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

តាមរយៈរូបភាពជាច្រើនរូមជាមួយវិដេអូខ្លីៗដែលលោកឧកញ៉ា ខេមរៈ សិរីមន្ត បានថតជាមួយតួសម្តែងព្រះពុទ្ធលោក Gagan Malik នេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបានរៀបរាប់ថា « ស្វាគមន៍តួរអង្គសម្ដែងជាព្រះពុទ្ធក្នុងឆ្នាំ២០១៣ និងក៏ជាតួរអង្គព្រះរាមរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជា ។ នេះក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក » ៕

The post តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា? appeared first on Kampuchea Thmey Daily.