ឌីជេ ក្តិប ថា បើចង់ធ្វើជាគំរូ ឬចង់ឱ្យក្មេងជំនាន់ក្រោយគោរព គួរយល់សម័យនៃតន្រ្តីចង្វាក់ Hip Hop
តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប ជាថ្មីម្តងទៀត បានចេញមកបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធវិស័យចម្រៀងរ៉េបបច្ចុប្បន្ន The post ឌីជេ ក្តិប ថា បើចង់ធ្វើជាគំរូ ឬចង់ឱ្យក្មេងជំនាន់ក្រោយគោរព គួរយល់សម័យនៃតន្រ្តីចង្វាក់ Hip Hop appeared first on Kampuchea Thmey Daily.

តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប ជាថ្មីម្តងទៀត បានចេញមកបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធវិស័យចម្រៀងរ៉េបបច្ចុប្បន្នថា បើចង់ធ្វើជាគំរូឬចង់ឱ្យក្មេងៗជំនាន់ក្រោយគោរពគួរយល់ពីយុគសម័យនៃតន្រ្តីចង្វាក់ Hip Hop សិន។

កាលពីថ្មីៗនេះឌីជេ ក្តិប បានលើកឡើងដែរ តាមរយ:ការយល់ឃើញថា ឈានមកដល់សម័យនៃវិស័យចម្រៀងតន្រ្តីចង្វាក់Hip Hop កំពុងមានតែមានការប្រកួតប្រជែងនៅលើទីផ្សាចម្រៀងនាបច្ចុប្បន្ន បើទោះបីចង់ហាមឃាត់ក៏ពិបាកឃាត់ដែរ។
ឌីជេ ក្តិប បាននិយាយជាថ្មីថា អ្វីៗតែងតែផ្លាស់ប្ដូរទៅតាមសម័យកាល ហើយនេះ គឺជាយុគសម័យនៃតន្រ្តីចង្វាក់ Hip Hop របស់ប្អូនៗក្មេងជំនាន់ក្រោយហើយ អុីចឹងបើចង់ធ្វើជាគំរូឬក៏ចង់ឱ្យប្អូនៗក្មេងៗជំនាន់ក្រោយគោរពឱ្យតម្លៃគឺសូមព្យាយាមរក្សានូវកិត្តិយសរបស់ខ្លួនឯងដោយការមិនចេះដឹង ឬក៏និយាយនូវរឿងអ្វីដែលមិនមែនជាចំណេះជំនាញរបស់ខ្លួនយើងឱ្យបានល្អបំផុតទៅគឺបានហើយ។
លោកថា “អ្នកត្រូវចាំថាតម្លៃរបស់អ្នកនឹងកាន់តែបាត់បង់នៅពេលណាដែលអ្នកមិនចេះគ្រប់គ្រាន់។ ដឹងអត់ថាប្អូនៗក្មេងៗជំនាន់នេះ ពួកគាត់មានការយល់ដឹងក៏ដូចជាបានសិក្សាក្រេបយកនូវចំណេះដឹងសកលច្រើនជាងពួកយើងដែលមិនសូវបានរៀនច្រើនក្នុងសាលាអ៊ីចឹង គួរតែព្យាយាមរៀនបើកបេះដូងទទួលយកការពិតខ្លះទៅ”។
គួររម្លឹកដែរថាថ្មីៗនេះ តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប បានបញ្ជាក់ថា “អ្វីសំខាន់សូមផ្ដាំទៅអ្នកចម្រៀងផង កុំចេះលូកមាត់ចេះដឹងរឿងរបស់អ្នក Rap ប្រយ័ត្នអ្នក Rap ដាក់ឱ្យល្បីឈ្មោះក្នុងបទចម្រៀងតកូនតចៅទៅគ្រាន់តែប្រាប់យកបុណ្យទេ”៕ អត្ថបទ៖ ចាន់រ៉ា
The post ឌីជេ ក្តិប ថា បើចង់ធ្វើជាគំរូ ឬចង់ឱ្យក្មេងជំនាន់ក្រោយគោរព គួរយល់សម័យនៃតន្រ្តីចង្វាក់ Hip Hop appeared first on Kampuchea Thmey Daily.