ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកទីក្រុងPattaya ក្នុងខេត្ត Chonburi​ប្រទេសថៃកាលពីព្រឹកថ្ងៃសៅរ៍បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅ... The post ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ appeared first on Kampuchea Thmey Daily.

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ


យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី០៣ខែឧសភានេះ ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកទីក្រុង Pattaya ក្នុងខេត្ត Chonburi​ ប្រទេសថៃ ​​នៅ​ថ្ងៃសៅរ៍ បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៅទូទាំងទីក្រុង។

(រូបភាព៖ The Nation)

ភ្លៀងធ្លាក់ដែលអូសបន្លាយជាង៣ម៉ោង បានលិចផ្លូវ និងធ្វើឱ្យផ្លូវជាច្រើនមិនអាចធ្វើដំណើរបានទាំងរថយន្តតូច និងធំ។យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា តំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺផ្លូវ Pattaya Third Road ដែលជាតំបន់ទំនាបដែលតែងតែជន់លិចក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។

រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លិច​ទឹក និង​រង​ការ​ខូចខាត។ ដូច​គ្នា​នេះ​ដែរ នៅ​លើ​ផ្លូវ​រថភ្លើង​ឆ្ពោះទៅ ​Khao Talo ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​ជន់​លិច ហើយ​ទុក​ចោល​។

អាជ្ញាធរ​មូលដ្ឋាន​ថៃបាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ដាស់តឿន​អ្នក​បើក​បរ​ឲ្យ​ជៀស​វាង​ផ្លូវ​លិច​ទឹក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​ខាត​យានយន្ត និង​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

គួរបញ្ជាក់ថានាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃសៅរ៍នេះថា នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ទំនងជានៅទូទាំងប្រទេសថៃ។ នៅតំបន់ភាគខាងកើត នឹងមានភ្លៀងធ្លាក់រាយប៉ាយ ផ្គរ រន្ទះ និងភ្លៀងធ្លាក់រាយប៉ាយ នៅតំបន់ Chachoengsao, Chon Buri, Rayong, Chanthaburi និង Trat៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ appeared first on Kampuchea Thmey Daily.