​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ការបាញ់ប្រហារដោយកាំភ្លើងបានផ្ទុះឡើងនៅទូទាំងផ្នែកខ្លះនៃទីក្រុង Goma ដែលជាទីក្រុងធំបំផុតនៅភាគខាងកើតប្រទេសកុងហ្គោ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុម... The post ​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma appeared first on Kampuchea Thmey Daily.

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ការបាញ់ប្រហារដោយកាំភ្លើងបានផ្ទុះឡើងនៅ​​​​​តំបន់​ខ្លះ​នៃទីក្រុង Goma ដែលជាទីក្រុងធំបំផុតនៅភាគខាងកើតប្រទេស កុងហ្គោ​នៅ​ទ្វីបអាហ្វ្រិក ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេស រវ៉ាន់ដា ថា ពួកគេបាន​ដណ្តើម​យក​ទីក្រុង​នេះ បើទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបញ្ចប់ការវាយលុកក៏ដោយ។ នេះ​បើ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី២៧ខែមករានេះ។

(រូបភាព៖ Reuters)

ការរីក​​​ធំធាត់​នាពេលថ្មីៗនេះដោយសម្ព័ន្ធឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស រវ៉ាន់ដា បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់នៅ​ភាគខាងកើតដែលសម្បូរទៅដោយសារធាតុរ៉ែរបស់ប្រទេសកុងហ្គោចាកចេញពីផ្ទះរបស់ពួកគេ និងបានបង្កឱ្យមានការ​ភ័យខ្លាចថា ជម្លោះដែលកំពុង​បង្ក​វិនាសកម្ម​អស់ជាច្រើនទស្សវត្សនេះ នឹងបង្កើតបានជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។

អ្នកស្រុកបាននិយាយថា សម្លេងកាំភ្លើងក៏ត្រូវបានគេឮនៅជិតព្រលានយន្តហោះ និងនៅជិតព្រំដែនជាមួយប្រទេស រវ៉ាន់ដាផងដែរ។ ទោះយ៉ាងណាមិន​ទាន់​អាច​កំណត់​បាន​ភ្លាមៗ​ ថា​ នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រុក​ម្នាក់​បាន​និយាយ​ថា ពួកគេ​ទំនង​ជា​បាញ់​ព្រមាន​មិនមែន​ជា​ការ​វាយ​ប្រហារ​​តបត​គ្នា​នោះ​ទេ។

ក្រុមឧទ្ទាមបានទាមទារ​ឱ្យទាហានរដ្ឋាភិបាលចុះចាញ់​នៅថ្ងៃចន្ទនេះ ហើយទាហានកុងហ្គោ១០០នាក់បានប្រគល់អាវុធរបស់ពួកគេទៅឱ្យកងទ័ពអ៊ុយ Uruguayan។ ក្រុមឧទ្ទាមនេះ កាលពីថ្ងៃអាទិត្យក៏បានឡោមព័ទ្ធនៅទីក្រុង Goma ដ៏ធំបំផុតរបស់កុងហ្គោភាគខាងកើត ដោយបង្ខំឱ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួន និងបិទជើងហោះហើរពីអាកាសយានដ្ឋានក្នុងស្រុក ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធដើម្បីបញ្ឈប់ពួកឧទ្ទាមពីការដណ្តើមកាន់កាប់ទីក្រុង។

ព្រំដែនភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅតែជាជម្រករបស់ពួកឧទ្ទាម និងការបំផ្លិចបំផ្លាញរបស់​កងជីវពល បន្ទាប់ពីសង្គ្រាមក្នុងតំបន់ជាប់ៗគ្នាពីរដែលកើតចេញពីការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ របស់ប្រទេសរវ៉ាន់ដា។

(រូបភាព៖ AP )

គួរបញ្ជាក់ថា ពួកឧទ្ទាម M23 ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ និងមានជំនាញវិជ្ជាជីវៈ ប្រដាប់អាវុធ M23 ចុងក្រោយបំផុតនៅក្នុងជួរនៃចលនាឧទ្ទាមដឹកនាំដោយ Tutsi និយាយថា វត្តមានពួកគេគឺដើម្បីការពារប្រជាជនជន​ជាតិ​ភាគតិច Tutsi របស់ប្រទេសកុងហ្គោ។

ពាក់ព័ន្ធបញ្ហានេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាវិបត្តិកាលពីថ្ងៃអាទិត្យ ជុំវិញស្ថានភាពជម្លោះ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ​និយាយ​ថា ប្រទេសរវ៉ាន់ដាបានដាក់ពង្រាយទាហានពី ៣០០០ ទៅ៤០០០នាក់ និងផ្តល់ឧបករណ៍សំខាន់ៗ រួមមានទាំងកាំជ្រួច និងអ្នកលបបាញ់ ដើម្បីគាំទ្រ M23 ក្នុងការប្រយុទ្ធក្នុងប្រទេសកុងហ្គោ។

សហរដ្ឋអាមេរិក បារាំងនិងអង់គ្លេសកាលពីថ្ងៃអាទិត្យក៏បានថ្កោលទោសការគាំទ្ររបស់ប្រទេសរវ៉ាន់ដាចំពោះការឈានទៅមុខរបស់ពួកឧទ្ទាម៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma appeared first on Kampuchea Thmey Daily.