សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា មិនទុកអតីតយុទ្ធជនម្នាក់ណាចោលនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់ លើអតីតយុទ្ធជនកម្ពុជា ដោយមិនបានទុកពួកគាត់ម្នាក់ណាចោលនោះទេ នៅតែបន្តគិតគូរជាជំហានៗ។ សម្តេចធិបតី បានមានប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២០ មករាថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែផ្តល់អត្ថប្រយោជន៍ដល់ ក្រុមគ្រួសារអតីតយុទ្ធជន ដោយគ្មានរើសអើងឡើយ។ សម្តេចបន្តថា ជាក់ស្តែងតួយ៉ាងដូចជាការតម្លើងប្រាក់បៀវត្ស មិនមែនតែតម្លើងតែមន្រ្តីរាជការ ដែលកំពុងបំពេញការងារនោះទេ គឺគិតគូរទាំងអតីតមន្រ្តីរាជការ អតីតយុទ្ធជនដោយតិចច្រើនគឺបានតម្លើងឲ្យដូចគ្នា ។ ក្នុងនោះបានគិតគូរពីរបបថែទាំសុខភាព សម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជនចុះកិច្ចព្រមព្រៀងជាមួយប.ស.ស ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “កាលពីជំនាន់កូវីដគឺអតីតយុទ្ធជន ក៏មានអាទិភាពដូចកងកម្លាំងប្រដាប់អាវុធ ដោយបានផ្តល់ការចាក់វ៉ាក់សាំង ។ នេះហើយគឺជាការយកចិត្តទ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់ លើអតីតយុទ្ធជនកម្ពុជា ដោយមិនបានទុកពួកគាត់ម្នាក់ណាចោលនោះទេ នៅតែបន្តគិតគូរជាជំហានៗ។
សម្តេចធិបតី បានមានប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២០ មករាថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែផ្តល់អត្ថប្រយោជន៍ដល់ ក្រុមគ្រួសារអតីតយុទ្ធជន ដោយគ្មានរើសអើងឡើយ។
សម្តេចបន្តថា ជាក់ស្តែងតួយ៉ាងដូចជាការតម្លើងប្រាក់បៀវត្ស មិនមែនតែតម្លើងតែមន្រ្តីរាជការ ដែលកំពុងបំពេញការងារនោះទេ គឺគិតគូរទាំងអតីតមន្រ្តីរាជការ អតីតយុទ្ធជនដោយតិចច្រើនគឺបានតម្លើងឲ្យដូចគ្នា ។ ក្នុងនោះបានគិតគូរពីរបបថែទាំសុខភាព សម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជនចុះកិច្ចព្រមព្រៀងជាមួយប.ស.ស ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “កាលពីជំនាន់កូវីដគឺអតីតយុទ្ធជន ក៏មានអាទិភាពដូចកងកម្លាំងប្រដាប់អាវុធ ដោយបានផ្តល់ការចាក់វ៉ាក់សាំង ។ នេះហើយគឺជាការយកចិត្តទុកដាក់ មិនចោលនោះទេ ។ ថ្ងៃមុនឃើញគេថតពូម្នាក់ នៅខេត្តព្រះសីហនុគាត់ពាក់ខោអាវប៉ារ៉ា គាត់ទៅសុំទាននៅមាត់សមុទ្រ ដល់ចឹងគេសួរគាត់ថា រដ្ឋអត់បានជួយឬយ៉ាងម៉េច គាត់ថា អត់។ ដល់ឆែកចុះឡើងគាត់មិនមែនជាកងទ័ពទេ គាត់យកអាវទ័ពទៅពាក់ គាត់ធ្លាប់ដូចជាធ្វើសេនាជនយូរហើយ ។ កន្លងទៅកិច្ចការទាំងអស់នេះ យើងខិតខំប្រមូលចូល ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាពិសេសអ្នកមុនក្រោយជំនាន់អ៊ុនតាក់ យើងខិតខំព្រោះទំហំធំចឹង យើងធ្វើជាជំហានក្នុងការគិតគូរនេះ”។
សម្តេចធិបតីនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក្នុងនោះបានផ្តល់សេវា ថែទាំសុខភាពជូនគ្រួសារជនពលី មរណៈទាំងអស់ដែលជាសមាជិកគ្រួសារ និងមិនមែនជាសមាជិករបស់ អតីតយុទ្ធជនតាមរយៈមូលនិធិសមធម៌ ៕