ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថាក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ ប្រទេសចិន​បាន​បញ្ជូន​ពលរដ្ឋខ្មែរដែលរងគ្រោះក្នុងអំពើជួញដូរមនុស្សចំនួន៩៨នាក់ឱ្យត្រលប់មកកម្ពុជាវិញ។ The post ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ appeared first on Kampuchea Thmey Daily.

ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថាក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ ប្រទេសចិន​បាន​បញ្ជូន​ពលរដ្ឋខ្មែរដែលរងគ្រោះក្នុងអំពើជួញដូរមនុស្សចំនួន៩៨នាក់ឱ្យត្រលប់មកកម្ពុជាវិញ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថាមនុស្ស​ទាំង៩៨នាក់នេះ មានប្រុសតែម្នាក់ប៉ុណ្ណោះ ហើយក្នុងនោះ​មនុស្ស៥៩នាក់ត្រូវបានបញ្ជូនត្រលប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ ក្រៅពីនេះសល់៣៧នាក់ត្រូវបាន​ប្រគល់ជូននាយកដ្ឋាន​គាំពារជនរងគ្រោះ និងគាំពារអនីតិជន នៃក្រសួងសង្គមកិច្ចដើម្បី​គ្រប់គ្រងបន្ត។

ការចាញ់បោកមេខ្យល់ទៅលក់នៅប្រទេសចិនបានកើតឡើងជាញឹកញាប់ទោះបីជារដ្ឋាភិបាលមានវិធានការទប់ស្កាត់ជាបន្តបន្ទាប់ក្ដី កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នគរបាលរាជធានីភ្នំពេញបានបើកការស្រាវជ្រាវដើម្បីជួយស្ត្រីខ្មែរម្នាក់ដែលបាន​ធ្វើវីដេអូឡាយតាមហ្វេសប៊ុកសុំឱ្យមានការអន្តរាគមន៍ជួយគាត់ឱ្យបានត្រលប់មកកម្ពុជាវិញបន្ទាប់ពីបាន​ចាញ់បោកមេខ្យល់យកទៅរៀបការនៅប្រទេសចិនត្រូវបានប្ដីវាយធ្វើបាប។

កន្លងទៅសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាបានធ្វើការសាកសួរព័ត៌មាន និងហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស។ តាមរយៈវិធានការនេះក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២៥នេះ សមត្ថកិច្ចបានទប់ស្កាត់អ្នកដំណើរជាង១០០នាក់ (១០៧នាក់ ស្រ្តី៨២នាក់) នឹងបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តស្រាវជ្រាវ។

នគរបាលបានបញ្ជាក់ថាការសាកសួរ និងហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋមួយចំនួននេះមិនមែនជាការបំបិទសិទ្ធសេរីភាពរបស់ពលរដ្ឋទេ តែជាការអនុវត្តនូវតួនាទីដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរ កុំឱ្យចាញ់បោកមេខ្យលអូសទាញទៅរៀបការ ឬធ្វើការនៅបរទេសដោយខុសច្បាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ appeared first on Kampuchea Thmey Daily.