ចិន ថ្កោលទោស​ពន្ធ​កញ្ចប់​តម្លៃ​ទាប របស់​អាមេរិក​ថា ជា​ការ​រំខាន

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសការកែសម្រួល ពន្ធគយរបស់សហរដ្ឋអាមេរិក លើកញ្ចប់តម្លៃទាបថាជា “ការរំខាន” ដោយកត់សម្គាល់ថា វិធានការនេះនឹង “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ផលប្រយោជន៍អ្នកប្រើប្រាស់អាមេរិក”។ អ្នកនាំពាក្យចិនលោកស្រី He Yongqian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដោយសង្កត់ធ្ងន់ថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនផ្តល់ នូវអត្ថប្រយោជន៍ពិសេសដូចជាប្រសិទ្ធភាពខ្ពស់ ការដឹកជញ្ជូនលឿន និងការចំណាយទាប។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា វាមិនត្រឹមតែបំពេញតម្រូវការដែលកំពុង កើនឡើងរបស់អ្នកប្រើប្រាស់សម្រាប់ផលិតផលផ្ទាល់ខ្លួន និងចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឱ្យនិន្នាការសំខាន់ ក្នុងការច្នៃប្រឌិតថ្មីនៃពាណិជ្ជកម្មអន្តរជាតិ ហើយបានក្លាយជាផ្នែកសំខាន់ មួយនៃជីវិតរបស់មនុស្ស។ លោកស្រីបានលើកឡើងថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន គឺជាទម្រង់ពាណិជ្ជកម្មថ្មីមួយដែលតម្រឹមយ៉ាងជិតស្និទ្ធ ជាមួយនឹងនិន្នាការនៃការប្រើប្រាស់សកល និងបម្រើអ្នកប្រើប្រាស់ជាច្រើនយ៉ាងមានប្រសិទ្ធភាព។ អ្នកនាំពាក្យរូបនេះបានបន្ដថា “ការកែសម្រួលគោលនយោបាយនៅក្នុងតំបន់នេះ គួរតែមានគោលបំណងសម្របសម្រួល” ដោយបន្ថែមថា ប្រទេសចិន ត្រៀមខ្លួនជាស្រ

ចិន ថ្កោលទោស​ពន្ធ​កញ្ចប់​តម្លៃ​ទាប របស់​អាមេរិក​ថា ជា​ការ​រំខាន

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសការកែសម្រួល ពន្ធគយរបស់សហរដ្ឋអាមេរិក លើកញ្ចប់តម្លៃទាបថាជា “ការរំខាន” ដោយកត់សម្គាល់ថា វិធានការនេះនឹង “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ផលប្រយោជន៍អ្នកប្រើប្រាស់អាមេរិក”។

អ្នកនាំពាក្យចិនលោកស្រី He Yongqian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ ដោយសង្កត់ធ្ងន់ថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនផ្តល់ នូវអត្ថប្រយោជន៍ពិសេសដូចជាប្រសិទ្ធភាពខ្ពស់ ការដឹកជញ្ជូនលឿន និងការចំណាយទាប។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា វាមិនត្រឹមតែបំពេញតម្រូវការដែលកំពុង កើនឡើងរបស់អ្នកប្រើប្រាស់សម្រាប់ផលិតផលផ្ទាល់ខ្លួន និងចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឱ្យនិន្នាការសំខាន់ ក្នុងការច្នៃប្រឌិតថ្មីនៃពាណិជ្ជកម្មអន្តរជាតិ ហើយបានក្លាយជាផ្នែកសំខាន់ មួយនៃជីវិតរបស់មនុស្ស។

លោកស្រីបានលើកឡើងថា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន គឺជាទម្រង់ពាណិជ្ជកម្មថ្មីមួយដែលតម្រឹមយ៉ាងជិតស្និទ្ធ ជាមួយនឹងនិន្នាការនៃការប្រើប្រាស់សកល និងបម្រើអ្នកប្រើប្រាស់ជាច្រើនយ៉ាងមានប្រសិទ្ធភាព។

អ្នកនាំពាក្យរូបនេះបានបន្ដថា “ការកែសម្រួលគោលនយោបាយនៅក្នុងតំបន់នេះ គួរតែមានគោលបំណងសម្របសម្រួល” ដោយបន្ថែមថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការ ជាមួយប្រទេសផ្សេងទៀត ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងរួមគ្នាលើកកម្ពស់សម្លេង និងការអភិវឌ្ឍប្រកបដោយចីរភាព នៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ៕

ប្រែសម្រួល ឈូក បូរ៉ា