ចិន ជំរុញឱ្យ G20 ដើរតួជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យក្រុមប្រទេសទាំង២០ (G20) ដើរតួជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg ដែលជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ លោកបានឲ្យដឹងថា នៅពេលដែលរដ្ឋមន្ត្រីការបរទេស G20 ប្រមូលផ្តុំគ្នានៅទីនេះ ចាំបាច់ត្រូវពិនិត្យមើលឡើងវិញនូវមតិឯកភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលនៃទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ធ្វើការរួមគ្នាជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក និងកសាងពិភពលោកដែលមានសុវត្ថិភាពជាងមុន ដោយកត់សម្គាល់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយគ្រប់ភាគីឆ្ពោះទៅរកទីបញ្ចប់នោះ។ លោក វ៉ាង យី បានលើកឡើងថា៖ «ជាដំបូង យើងគួរធ្វើការជាមួយគ្នាក្នុងនាមជាអ្នកការពារសន្តិភាពពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់គួរតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិ

ចិន ជំរុញឱ្យ G20 ដើរតួជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យក្រុមប្រទេសទាំង២០ (G20) ដើរតួជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg ដែលជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។

លោកបានឲ្យដឹងថា នៅពេលដែលរដ្ឋមន្ត្រីការបរទេស G20 ប្រមូលផ្តុំគ្នានៅទីនេះ ចាំបាច់ត្រូវពិនិត្យមើលឡើងវិញនូវមតិឯកភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលនៃទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ធ្វើការរួមគ្នាជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក និងកសាងពិភពលោកដែលមានសុវត្ថិភាពជាងមុន ដោយកត់សម្គាល់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយគ្រប់ភាគីឆ្ពោះទៅរកទីបញ្ចប់នោះ។

លោក វ៉ាង យី បានលើកឡើងថា៖ «ជាដំបូង យើងគួរធ្វើការជាមួយគ្នាក្នុងនាមជាអ្នកការពារសន្តិភាពពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់គួរតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ព្រមទាំងជម្រើសឯករាជ្យនៃផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធសង្គម។

លោកបានបន្ដថា “យើងគួរតែដោះស្រាយភាពខុសគ្នារវាងប្រទេសដោយសន្តិវិធីតាមរយៈការសន្ទនា និងការចរចា ហើយដោះស្រាយបញ្ហាចំណុចក្តៅអន្តរជាតិ និងក្នុងតំបន់ដោយនយោបាយ ដោយមិនងាកទៅរកការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ”។

លោក វ៉ាង យី បានបន្ថែមថា “ទីពីរ យើងគួរតែធ្វើការរួមគ្នាជាអ្នកបង្កើតសន្តិសុខសកល”។ មនុស្សជាតិគឺជាសហគមន៍ដែលមានអនាគតរួមគ្នា និងសហគមន៍សន្តិសុខដែលមិនអាចបំបែកបាន។ លោកបានគូសបញ្ជាក់ផងដែរថា សន្តិសុខរបស់ប្រទេសមួយមិនគួរត្រូវចំណាយលើសន្តិសុខរបស់អ្នកដទៃនោះទេ ហើយការបារម្ភពីសន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់គួរតែយកចិត្តទុកដាក់យ៉ាងខ្លាំង។

លោកបានបន្ដទៀតថា “ទីបី យើងគួរតែធ្វើការរួមគ្នាជាអ្នកការពារពហុភាគីនិយម”។ លោកបានកត់សម្គាល់ថា ឆ្នាំនេះ គឺជាខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ និងជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ លោកថា ស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ និងបញ្ហាប្រឈមជាសាកលកាន់តែលេចធ្លោ វាកាន់តែមានសារៈសំខាន់ក្នុងការរក្សាសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ និងផ្តល់តួនាទីពេញលេញចំពោះតួនាទីរបស់ខ្លួន។

នៅពេលនិយាយអំពីវិបត្តិនៅអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានលើកឡើងថា បង្អួចសម្រាប់សន្តិភាពកំពុងបើក ដោយបញ្ជាក់ជាថ្មីថា ចិនតែងតែឈរ សម្រាប់ការដោះស្រាយវិបត្តិនៅដំណាក់កាលដំបូង និងដោយសន្តិវិធី ហើយនឹងបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយនយោបាយរបស់ខ្លួន៕


ប្រែសម្រួល ឈូក បូរ៉ា