ចិនបង្កើនការនាំចេញអ៊ុយរ៉ាញ៉ូម ដល់ទៅ ៣ ដងចូលក្នុងប្រទេសរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀមខ្លួនក្លាយជាអ្នកនាំចូលធំបំផុត នៃឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីការហាមឃាត់របស់ទីក្រុងមូស្គូ លើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ទៅកាន់សហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការរឹតបន្តឹងជ្រើសរើសរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងរយៈពេល ១០ខែកន្លងមកនេះ ប្រទេសចិនបានទិញសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ពីរុស្សីដែលមានតម្លៃ ៨៤៩លានដុល្លារ ដែលជាការកើនឡើង ៣,២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យគយដែលបានវិភាគដោយ RIA Novosti ។ ប្រភពដដែលបានឲ្យដឹងដែរថាគិតត្រឹមខែតុលា តែមួយប៉ុណ្ណោះការនាំចូលរបស់វាបានកើនឡើងទ្វេដងពីខែកញ្ញា ដែលឈានដល់ ២១៦នដុល្លារ។ គួរឲ្យដឹងដែរថាប្រទេសកូរ៉េខាងត្បូងក៏បានបង្កើនការទិញរបស់ខ្លួនដល់ទៅ ៦៥០លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ ដោយក្លាយជាប្រទេសនាំចូលប្រេងនុយក្លេអ៊ែរធំទីពីរពីប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិក ដែលជាអតិថិជនសំខាន់របស់រុស្ស៊ីកាលពីឆ្នាំមុន បានកាត់បន្ថយការទិញរបស់ខ្លួនជិតមួយភាគបី ដោយបាននាំចូលឥន្ធនៈនុយក្លេអ៊ែររុស្ស៊ីតម្លៃ ៥៧៤លានដុល្លារ ក្នុងរយៈពេល ៩ខែ ដោយធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៣៕ ប្រែសម្រួល៖ ស៊ុនលី

ចិនបង្កើនការនាំចេញអ៊ុយរ៉ាញ៉ូម ដល់ទៅ ៣ ដងចូលក្នុងប្រទេសរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀមខ្លួនក្លាយជាអ្នកនាំចូលធំបំផុត នៃឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីការហាមឃាត់របស់ទីក្រុងមូស្គូ លើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ទៅកាន់សហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការរឹតបន្តឹងជ្រើសរើសរបស់ទីក្រុងវ៉ាស៊ីនតោន។

ក្នុងរយៈពេល ១០ខែកន្លងមកនេះ ប្រទេសចិនបានទិញសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ពីរុស្សីដែលមានតម្លៃ ៨៤៩លានដុល្លារ ដែលជាការកើនឡើង ៣,២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យគយដែលបានវិភាគដោយ RIA Novosti ។

ប្រភពដដែលបានឲ្យដឹងដែរថាគិតត្រឹមខែតុលា តែមួយប៉ុណ្ណោះការនាំចូលរបស់វាបានកើនឡើងទ្វេដងពីខែកញ្ញា ដែលឈានដល់ ២១៦នដុល្លារ។

គួរឲ្យដឹងដែរថាប្រទេសកូរ៉េខាងត្បូងក៏បានបង្កើនការទិញរបស់ខ្លួនដល់ទៅ ៦៥០លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ ដោយក្លាយជាប្រទេសនាំចូលប្រេងនុយក្លេអ៊ែរធំទីពីរពីប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិក ដែលជាអតិថិជនសំខាន់របស់រុស្ស៊ីកាលពីឆ្នាំមុន បានកាត់បន្ថយការទិញរបស់ខ្លួនជិតមួយភាគបី ដោយបាននាំចូលឥន្ធនៈនុយក្លេអ៊ែររុស្ស៊ីតម្លៃ ៥៧៤លានដុល្លារ ក្នុងរយៈពេល ៩ខែ ដោយធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៣៕

ប្រែសម្រួល៖ ស៊ុនលី