ចិនចោទអាមេរិកថាប្រើប្រាស់កិច្ចប្រជុំ«Shangri-La» បង្កជម្លោះ
ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយថា មហាអំណាចពិភពលោកមួយនេះកំពុងប្រើប្រាស់កិច្ចប្រជុំសន្តិសុខ «Shangri-La» ដើម្បីញុះញង់... The post ចិនចោទអាមេរិកថាប្រើប្រាស់កិច្ចប្រជុំ«Shangri-La» បង្កជម្លោះ appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយថា មហាអំណាចពិភពលោកមួយនេះកំពុងប្រើប្រាស់កិច្ចប្រជុំសន្តិសុខ «Shangri-La» ដើម្បីញុះញង់ភាពតានតឹងក្នុងតំបន់។ ការថ្កោលទោសរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដែលបានចាត់ទុកចិនថាជា «ការគំរាមកំហែង» ដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចោទប្រកាន់អាមេរិកថា «កេងប្រវ័ញ្ចកិច្ចសន្ទនា Shangri-La ឡើងជាទម្លាប់ ដើម្បីបង្កើតជម្លោះ ញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នា និងបន្តផលប្រយោជន៍ផ្ទាល់ខ្លួន»។ លោកបានចាត់ទុកសេចក្តីថ្លែងការណ៍របស់លោក Hegseth ថាជាការឆ្លុះបញ្ចាំងពី «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «តក្កវិជ្ជាអនុត្តរភាព» ដោយអះអាងថា វោហាសាស្ត្របែបនេះបង្ខូចទ្រង់ទ្រាយគោលនយោបាយរបស់ចិន និងធ្វើឲ្យខូចដល់ស្ថិរភាពក្នុងតំបន់។
ក្រសួងការបរទេសចិន បានបង្ហាញ«ការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់» ចំពោះអ្វីដែលខ្លួនយល់ថាជាទង្វើរបស់អាមេរិកដើម្បី «សាបព្រួសភាពមិនចុះសម្រុង» និង «បង្កឲ្យមានការប្រឈមមុខដាក់គ្នា» នៅអាស៊ីប៉ាស៊ីហ្វិក។ ទីក្រុងប៉េកាំងបានព្រមានថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនអាចបង្កជាសង្គ្រាម បើនៅតែបន្តដើរលើផ្លូវបច្ចុប្បន្នបែបនេះទៀត។
លោក Hegseth នៅក្នុងកិច្ចប្រជុំកំពូល បានព្រមានអំពីមហិច្ឆតាយោធារបស់ចិន ជាពិសេសទាក់ទងនឹងតៃវ៉ាន់។ លោកបានលើកឡើងថា ចិនអាចនឹងត្រៀមខ្លួនសម្រាប់ការឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ ហើយបានជំរុញឲ្យសម្ព័ន្ធមិត្តក្នុងតំបន់ពង្រឹងសមត្ថភាពការពារខ្លួន។
ជាការឆ្លើយតប ចិនបានអះអាងជាថ្មីនូវគោលជំហររបស់ខ្លួនថា តៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុង និងព្រមានប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។ លោក Zhang បានសង្កត់ធ្ងន់ថា កងទ័ពរំដោះប្រជាជនចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយប្តេជ្ញាថានឹងកម្ទេចចោលទាំងស្រុងនូវរាល់គម្រោងផ្តាច់ខ្លួន ឬឯករាជ្យរបស់តៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែកពីមជ្ឈិដ្ឋានខាងក្រៅណាមួយ៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិកជំរុញឲ្យអូស្ត្រាលីបង្កើនចំណាយលើវិស័យការពារជាតិដល់ ៣,៥% នៃ GDP
The post ចិនចោទអាមេរិកថាប្រើប្រាស់កិច្ចប្រជុំ«Shangri-La» បង្កជម្លោះ appeared first on Kampuchea Thmey Daily.