ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់
ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ដោយជនជាតិបរទេសមួយក្រុម ត្រូវកម្លាំងជំនាញនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនជនបរទេស២៥៨នាក់ The post ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់ appeared first on Kampuchea Thmey Daily.

ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ដោយជនជាតិបរទេសមួយក្រុម ត្រូវកម្លាំងជំនាញនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនជនបរទេស២៥៨នាក់ និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរថយន្តក្រុងទាំងយប់។ ហេតុការណ៍នេះ បានកើតឡើងចំណុចអគារមេគង្គ៧៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ គឺក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ដែលផ្ញើចូល Page Facebook របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ក្រោមការបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបនៅអគារមេគង្គ៧៤ អតីតផ្ទះសំណាក់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេស២៥៨នាក់។

របាយការណ៍បានបង្ហាញថា ក្នុងចំណោមជនបរទេសដែលត្រូវបានឃាត់ខ្លួន គឺមានស្មើ៤សញ្ជាតិ មានចិន២៤៧នាក់ មីយ៉ាន់ម៉ា៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ ក្រោយចុះបង្ក្រាប កម្លាំងនគរបាលជំនាញ បានរកឃើញថា ជនសង្ស័យ១៤នាក់ (ចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់) ដែលមានសញ្ញាណពាក់ព័ន្ធប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សា និងបង្ខំឱ្យធ្វើការ។ កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ១៤នាក់ និងជនរងគ្រោះជនជាតិចិនម្នាក់ ទៅស្នងការដ្ឋានខេត្តមណ្ឌលគីរី ដើម្បីសាកសួរនាំបន្ត។

សម្រាប់ជនបរទេសចំនួន ២៤៣នាក់ (ចិន២៣៩នាក់, មីយ៉ាន់ម៉ា០២នាក់ ម៉ាឡេស៊ី១នាក់ វៀតណាម១នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងយប់តាមរថយន្តក្រុង ដើម្បីបន្តនីតិវិធីច្បាប់៕
The post ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់ appeared first on Kampuchea Thmey Daily.