គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់
ការផ្សាយនានានៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ហេង សិទ្ធី គ្រាន់ជាព័ត៌មាន មិនមែនជាបណ្ដឹងផ្លូវការឡើយ The post គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់ appeared first on Kampuchea Thmey Daily.
ការផ្សាយនានានៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ហេង សិទ្ធី គ្រាន់ជាព័ត៌មាន មិនមែនជាបណ្ដឹងផ្លូវការឡើយ ដែលពុំមាននីតិវិធីឱ្យក្រសួងចាត់ការតាមផ្សាយទាំងនេះនោះទេ។ នេះជាការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ការដែលអ្នកនាំពាក្យចេញមកឆ្លើយតបពេលនេះ គឺក្រោយឃើញថា កន្លងទៅថ្មីៗនេះ មានការចុះផ្សាយនៅលើគណនីហ្វេសប៊ុកឈ្មោះ Sithy Heng នូវបណ្តឹងមួយចំនួនមកកាន់ក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា «អ្វីដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម គ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ»។
អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ជាគោលការណ៍ការងារ ក្រសួងយុត្តិធម៌ទទួលចាត់ការទៅតាមនីតិវិធីនៃច្បាប់នូវរាល់បណ្តឹងនានា ដែលត្រូវបានដាក់មកក្រសួងយុត្តិធម៌ជាផ្លូវការ និងមានមូលដ្ឋានដែលអាចផ្ទៀងផ្ទាត់បានច្បាស់លាស់ ជាអាទិ៍ បណ្តឹងដែលត្រូវបានដាក់ដោយផ្ទាល់មកកាន់រដ្ឋបាលនៃក្រសួងយុត្តិធម៌ ដោយមានភ្ជាប់មកជាមួយនូវរាល់ឯកសារពាក់ព័ន្ធនានា ព្រមទាំងមានម្ចាស់បណ្តឹង ដែលអាចចូលខ្លួនតាមការចាំបាច់ ដើម្បីផ្តល់ព័ត៌មានលម្អិត ទាក់ទងនឹងបណ្តឹងរបស់ខ្លួន៕
The post គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់ appeared first on Kampuchea Thmey Daily.