ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

គុណភាព​ខ្យល់​កាន់​តែ​អាក្រក់​ទៅ​ៗ​នៅ​ភាគ​ខាងជើង និង​ឦសាន ប្រទេសថៃ ជំរុញឲ្យ​អាជ្ញាធរ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារមុនចេញទៅក្រៅ... The post ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ appeared first on Kampuchea Thmey Daily.

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

គុណភាព​ខ្យល់​កាន់​តែ​អាក្រក់​ទៅ​ៗ​នៅ​ភាគ​ខាងជើង និង​ឦសាន​នៃ​​ប្រទេសថៃ ជំរុញឲ្យ​អាជ្ញាធរ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារមុន​ពេល​ចេញដំណើរ​ទៅ​​ខា​​ង​ក្រៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation​ នៅថ្ងៃទី០៦ខែមីនានេះ។

(រូបភាព៖ The Nation)

មជ្ឈមណ្ឌលកាត់បន្ថយការបំពុល (CAPM) របស់រដ្ឋាភិបាលថៃ បានឲ្យដឹងថា កម្រិត PM2.5 នៅក្នុងខេត្ត២៨​​នៅ​ភាគ​​ឦសាន​នៅតែបន្តមានកម្រិតខ្ពស់ ដែលមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ខេត្តដែលមាន PM2.5 ខ្ពស់លើសពី កម្រិតមូលដ្ឋាននៃខ្យល់ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប រួម​មាន ខេត្ត Chiang Rai, Chiang Mai, Nan, Mae Hong Son, Phayao, Lamphun, Lampang, Phrae, Uttaradit, Sukhothai, Phitsanulok, Tak, Kamphaeng Phet, Phichit, Bueng Kan, Nong Khai, Loei, Udon Thani, Nakhon Phanom, Nong Bua Lamphu, Sakon Nakhon, Mukdahan, Khon Kaen, Kalasin, Roi Et, Amnat Charoen, Yasothon, និង Ubon Ratchathani.

អ្នកក្នុងតំបន់ដែលមានខ្យល់ពុលខ្ពស់ត្រូវបានអាជ្ញាធរណែនាំអោយមានសកម្មភាពក្រៅផ្ទះ និងធ្វើការងារពីផ្ទះបើអាច។ ចំណែកអ្នកមានរោគសញ្ញាដូចជាក្អកភ្នែក ឬពិបាកដកដង្ហើម ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

(រូបភាព៖ The Nation)

គួរបញ្ជាក់ថា PM2.5 គឺជាភាគល្អិតដែលអង្គត់ផ្ចិតមាន ២.៥ វាមានផលប៉ះពាល់ដល់សុខភាពប្រសិនបើចូលទៅក្នុងសួត និងឈាម ដែលបង្កើតជាជំងឺរ៉ាំរ៉ៃផ្សេងៗ និងបេះដូង ជាពិសេសមនុស្សចាស់ កូនក្មេង និងស្រ្តីមានផ្ទៃពោះងាយនឹងរងគ្រោះជាងគេ។

មិនមែនមានតែប្រទេសថៃទេ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនូនដូចជាវៀតណាម ឡាវ និងកម្ពុជា ក៏កំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុលនេះផងដែរ។ ប្រភពសំខាន់នៃ PM2.5 ភាគច្រើនចេញពីការបំភាយពីទីក្រុងដូចជាចរាចរណ៍ សកម្មភាពឧស្សាហកម្ម ភ្លើងឆេះព្រៃ និងការផុតបំផ្លាញសំណល់កសិកម្ម៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ appeared first on Kampuchea Thmey Daily.