​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្ត Phuket ប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ថ្ងៃអង្គារជន់លិចតំបន់សំខាន់ៗនៅក្នុងខេត្តនេះ ខណៈ... The post ​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង appeared first on Kampuchea Thmey Daily.

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្ត Phuket ​ភាគខាងត្បូង​ប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់កាល​​ថ្ងៃអង្គារ​ដោយ​បណ្តាល​ឲ្យ​ជន់លិចតំបន់សំខាន់ៗនៅក្នុងខេត្តនេះ ខណៈអាជ្ញាធរ​ព្រមាន​ពី​បំណាក់ដី និង​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នៅ​ខាង​មុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមេសានេះ។

(រូបភាព៖ The Nation)

តំបន់ដ៏ពេញនិយមជាច្រើនក្នុងខេត្តរបស់ប្រទេសថៃនេះត្រូវបានវាយប្រហារដោយទឹកជំនន់ភ្លាមៗនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដែលបណ្តាលឱ្យមានការរំខានយ៉ាង​ខ្លាំង​​​ និងជំរុញឱ្យមានការព្រមានអំពីបញ្ហាអាកាសធាតុនៅទូទាំងភាគខាងត្បូងប្រទេសថៃ។

យោងតាមមន្ត្រីក្នុងតំបន់ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ Koh Sirey ដែលជាកោះតូច និង ឃុំ Karon ដោយទីតាំងទាំងពីរនេះស្ថិតនៅក្នុងស្រុក Mueang ដែលបានជួបប្រទះទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

គេហទំព័រហ្វេសប៊ុក Phuket Times បានរាយការណ៍ថា ផ្ទះនៅក្នុងសហគមន៍ Pracha Udom នៅលើ Koh Sirey បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការកើនឡើងនៃទឹកជំនន់ ខណៈផ្លួវមួយចំនួនមិនអាចធ្វើដំណើរបាននោះទេ។

អាជ្ញាធរក៏បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋនៅជិតជួរភ្នំ Nak Kerd ក្នុងឃុំKaron ឲ្យមានការប្រុងប្រយ័ត្ន ដោយសារការកើនឡើងហានិភ័យនៃការបាក់ដី ស្រដៀងនឹងករណីដែលបានកើតឡើងនាពេលកន្លងមក។

(រូបភាព៖ The Nation)

នាយកដ្ឋានឧតុនិយមថៃ ក៏បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាអាកាសធាតុចំពោះខេត្ត Phuket, Ranong, Phang Nga, Krabi, Trang, និង Satun ដោយព្រមានពីភ្លៀងធ្លាក់បន្តបន្ទាប់ និងហានិភ័យទឹកជំនន់ភ្លាមៗរហូតដល់ថ្ងៃទី២២ខែមេសា។ ភ្លៀង​ធ្លាក់នេះត្រូវ​បាន​ជំរុញ​ដោយ​ឥទ្ធិពល​រួម​នៃ​ខ្យល់​បក់​ពី​ទិស​ខាង​លិច និង​ភាគ​និរតី​លើ​សមុទ្រ Andaman ឈូង​សមុទ្រ​ថៃ និង​តំបន់​ភាគ​ខាង​ត្បូង។

ប្រជាពលរដ្ឋ និងអ្នកទេសចរក៏ត្រូវបានណែនាំឲ្យតាមដានការជូនដំណឹងតាមរយៈបណ្តាញព័ត៌មានផ្លូវការ និងធ្វើការប្រុងប្រយ័ត្នជាចាំបាច់ ខណៈដែលបញ្ហាអាកាសធាតុនៅតែបន្តនៅឡើយ៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post ​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង appeared first on Kampuchea Thmey Daily.