ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក The post ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក appeared first on Kampuchea Thmey Daily.

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត។

កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) បានស្ថាបនាជិតរួចរាល់ ដែលជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។ តាមផែនការគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ មាន ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ ការងារសាង សង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC ការរចនាចិញ្ចើមផ្លូវ ការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕

The post ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក appeared first on Kampuchea Thmey Daily.