កីឡាករ ពេជ្រ សម្បត្តិ ធ្វើទម្ងន់សល់តែ ៧ក្រាមទៀតប៉ុណ្ណោះនៅសហរដ្ឋអាមេរិក
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ធ្វើទម្ងន់ជិតគ្រប់ហើយពោលនៅសល់ត្រឹម ៧ក្រាមប៉ុណ្ណោះ The post កីឡាករ ពេជ្រ សម្បត្តិ ធ្វើទម្ងន់សល់តែ ៧ក្រាមទៀតប៉ុណ្ណោះនៅសហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.

អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ធ្វើទម្ងន់ជិតគ្រប់ហើយពោលនៅសល់ត្រឹម ៧ក្រាមប៉ុណ្ណោះ នេះបើតាមវីដេអូថ្លឹងទម្ងន់របស់លោក ពេជ្រ សុផាន់ ដែលបានបង្ហោះផ្សព្វផ្សាយថ្មីៗនេះ។

សម្បត្តិ និងដៃគូ
លោក ពេជ្រ សុផាន់ បានឲ្យដឹងពីសហរដ្ឋអាមេរិកមកថា ចំពោះរឿងធ្វើគីឡូនេះមិនចោទជាបញ្ហានោះទេ ព្រោះម្នាក់ៗធ្វើជិតដល់ទម្ងន់កំណត់ហើយស្របពេលការថ្លឹងផ្លូវការធ្វើនៅល្ងាចស្អែកឯណោះ។ ចំពោះការហ្វឹកហាត់វិញក៏បានហាត់ត្រៀមបានល្អដូចគ្នា។

សម្បត្តិ កំពុងពិនិត្យទម្ងន់
បញ្ជាក់ដែរថា ពេជ្រ សម្បត្តិ ប៉ះ Edgar Tabares លើប្រភេទទម្ងន់ 60kg កីឡាករ រឿង សោភ័ណ្ឌ ប៉ះ Shane Oblonsky លើប្រភេទទម្ងន់ 70kg ធន់ រិទ្ធី ប៉ះ Guilherme Bastos Teixeira លើប្រភេទទម្ងន់ 77kg និង អេ យ៉ានុត ប៉ះ Fayeda An លើប្រភេទទម្ងន់ 55kg។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ២០២៥ ម៉ោងនៅអាមេរិក និងត្រូវជាថ្ងៃទី១៣ មេសា ឆ្នាំ២០២៥ វេលាម៉ោង ៨ព្រឹកម៉ោងនៅកម្ពុជា៕





កម្មវិធីប្រកួតនៅសហរដ្ឋអាមេរិក
អត្ថបទដោយ៖ នួន ស៊ីណា
The post កីឡាករ ពេជ្រ សម្បត្តិ ធ្វើទម្ងន់សល់តែ ៧ក្រាមទៀតប៉ុណ្ណោះនៅសហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.