ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ
នេះបង្ហាញថា ការលក់ iPhone បានធ្លាក់ចុះ ៧ ត្រីមាសជាប់ៗគ្នា នៅក្នុងចិន ដែលជាទីផ្សារយក្សដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុន Apple។ The post ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ការលក់ដុំនៃទូរស័ព្ទម៉ាក iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះប្រមាណ ៩ ភាគរយ នៅត្រីមាសទី ១ ឆ្នាំ ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នេះបង្ហាញថា ការលក់ iPhone បានធ្លាក់ចុះ ៧ ត្រីមាសជាប់ៗគ្នា នៅក្នុងប្រទេសចិន ដែលជាទីផ្សារយក្សដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុន Apple។
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ IDC បានបង្ហាញថា Apple បានបោះដុំ iPhone ប្រមាណ ៩,៨ លានគ្រឿង ធ្លាក់ចុះ ៩ ភាគរយ ដែលធ្វើឱ្យចំណែកទីផ្សារស្មាតហ្វូននៅចិន ធ្លាក់ចុះមកត្រឹម ១៣,៧ ភាគរយ ពី ១៧,៤ ភាគរយ នៅត្រីមាសចុងឆ្នាំមុន។

អ្នកវិភាគ IDC លោក Will Wong បាននិយាយថា ការធ្លាក់ចុះនៃការលក់របស់ Apple រួមចំណែកជាអន្លើរដោយតម្លៃខ្ពស់។ ការណ៍នេះធ្វើឱ្យស្មាតហ្វូនរបស់ Apple មិនទទួលបានកញ្ចប់ឧបត្ថម្ភធនថ្មីពីរដ្ឋាភិបាលចិន ដែលជួញទូទាត់ ១៥ ភាគរយ នៃការចំណាយសម្រាប់គ្រឿងអេឡិចត្រូនិច ក្រោម ៦ ០០០ យន់ (ប្រហែល ៨២០ ដុល្លារ) ខណៈឧបករណ៍របស់ Apple ភាគច្រើន មានតម្លៃខ្ពស់ជាងនោះ។
ផ្ទុយទៅវិញ ការលក់ស្មាតហ្វូនបោះដុំរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ៤០ ភាគរយ រហូតដល់ ១៣,៣ លានគ្រឿង ដែលរួមចំណែកដល់កំណើន ៣,៣ ភាគរយ នៃទីផ្សារស្មាតហ្វូននៅចិនទាំងមូល ក្នុងអំឡុងត្រីមាសទី ១ ដូចគ្នា៕
The post ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.